ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង ១០ និង២០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ រវាងរថយន្តពីរគ្រឿងប៉ះគ្នា បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តាមបណ្ដោយផ្លូវ២១៧ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រថយន្តស៊េរីទំនើប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AT-6198 បើកបរដោយជនជាតិចិន ចំណែករថយន្តមួយគ្រឿងទៀត ម៉ាកលុចស៊ីស RX350 ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-7679 អ្នកបើកមានមុខរបរជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការវាស់វែង រួចឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយខាងរថយន្តស្លាកលេខនគរបាល ព្រមចេញសងថ្លៃជួសជុលចំនួន ១០០០ដុល្លារ ទៅឲ្យភាគីម្ខាងទៀត បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។
សូមបញ្ជាក់៖ អ្នកបើករថយន្តជនជាតិចិន ត្រូវបានអន្តរាគមន៍ពីមន្ត្រីនគរបាលចរាចរណ៍ក្រុងម្នាក់៕
មតិយោបល់