ចិន៖ ប្រមាណ ៦០ភាគរយនៃក្រុមហ៊ុននៅក្នុងប្រទេសចិន បានធ្វើការរំពឹងទុកថា ប្រាក់ចំណេញរបស់ខ្លួននៅក្នុងត្រីមាសទី៣ ឆ្នាំ ២០១៣ កើនឡើង ដោយសារការកើនឡើងវិញនូវកំណើនឧស្សាហកម្ម។ នេះបើយោងតាមសារព័ត៌មានមូលបត្រចិន បានបង្ហាញឲ្យដឹងកាលពីថ្ងៃចន្ទ។
មានក្រុមហ៊ុនចំនួន ៩៤១ បានធ្វើការបង្ហាញនូវរបាយការណ៍បឋមមុនពេលប្រកាសរបាយការណ៍ហិរញ្ញវត្ថុ ដោយនៅក្នុងនោះមានក្រុមហ៊ុន ៥០៩បាននិយាយថា រំពឹងទុកថាប្រាក់ចំណេញរបស់ខ្លួនកើនឡើងនៅក្នុងត្រីមាសទី៣ ខណៈពេលដែល ៤៨ក្រុមហ៊ុនផ្សេងទៀតបាននិយាយថា ប្រាក់ចំណូលមិនធ្លាក់ចុះ។
កាលពីចុងឆ្នាំ ២០១២ ក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសចិនបានរងទុក្ខវេទនាខាងបង់ជាច្រើន ដោយសារវិបត្តិផ្សេងៗ ប៉ុន្តែនៅត្រីមាសដើមឆ្នាំ ២០១៣ បានងើបឡើង ១០,៣៦ភាគរយវិញ រហូតដល់ត្រីមាសទី២ កើនឡើងដល់ ១១,៩៨ភាគរយ។
ក្រុមហ៊ុនផលិតគ្រឿងបរិក្ខាយានយន្ត ក្រុមហ៊ុនគីមីឥន្ធនៈ និងក្រុមហ៊ុនផលិតលោហធាតុបានរាយការណ៍ថា ប្រាក់ចំណេញកើនឡើងបន្ទប់ពីសេដ្ឋកិច្ចស្ទុះឡើងវិញ៕
មតិយោបល់