នៅមុនពេលក្រុមហ៊ុន Apple ប្រកាសដាក់លក់ iPhone 5S និង iPhone 5C មួយថ្ងៃ ក្រុមអ្នកវិភាគបាននិយាយថា ក្រុមហ៊ុន Apple អាចលក់ iPhone 5S និង iPhone 5C បាន ៨លានគ្រឿងនៅសប្ដាហ៍ដំបូង ប៉ុន្តែការប៉ាន់ស្មាននេះខុសពីលទ្ធផលដែលទទួល។
យោងតាមសេចក្ដីប្រកាសជាផ្លូវការរបស់ Apple បានឲ្យដឹងថា iPhone ថ្មីលក់បាន ៩លានគ្រឿងនៅសប្ដាហ៍ដំបូង។ នេះជាការបញ្ជាក់ឲ្យឃើញថា តម្រូវការ iPhone បានកើនឡើងខុសពីការព្យាករ ជាពិសេសបានធ្វើឲ្យក្រុមអ្នកវិនិយោគ និងអ្នកវិភាគភ្លឺភ្នែក។
ក្រុមហ៊ុន Apple បានបញ្ជាក់ថា iPhone 5S លក់បាន ៧លានគ្រឿង ចំណែក iPhone 5C លក់បាន ២លានគ្រឿង។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃដែល Apple ប្រកាសដាល់ iPhone 5S និង iPhone 5C គឺជាថ្ងៃដំបូងដែលលោក Tim Cook នាយកប្រតិបត្តិ Apple ចាប់ផ្ដើមលេង Twitter ផងដែរ៕
មតិយោបល់