ប្រភេទសត្វខ្យងថ្មីមួយ ដែលមានសំបកពណ៌សល្អក់ ត្រូវបានគេស្វែងរកឃើញនៅរន្ធគុហាក្រោមដី ជម្រៅ ៣ ពាន់ហ្វីត ស្មើនឹង ៩១៤ ម៉ែត្រ នៅក្នុងប្រទេសក្រូអាត ។
ប្រភេទសត្វខ្យងថ្មីនេះដែរ វាគ្មានភ្នែកនោះទេ ប៉ុន្តែវាមានវិញ្ញាណម្យ៉ាង ដែលមានសារៈសំខាន់សម្រាប់វា ខណៈដែលរស់នៅក្នុងរន្ធគុហារក្រោមដី ក្នុងសភាពងងឹតនោះ។ សត្វខ្យង សំបកថ្លាស ល្អក់នេះដែរ ស្ថិតនៅជម្រៅយ៉ាងជ្រៅក្នុងគុហារ ពោលគឺស្ថិតនៅក្រោមដី ។
វាត្រូវបានគេដាក់ឲ្យឈ្មោះថា Zospeum tholussum ។ខ្យងដែលតូច មានប្រវែង 1.4 ទៅ 1.8 មីលីម៉ែត្រ ជាមួយនឹងសភាពសំបកថ្លាសល្អក់ លោកអ្នកអាចមើលឃើញគ្រឿងក្នុងរបស់វា ។ អ្នកវិទ្យាសាស្ត្រ បានរកឃើញខ្យងជាច្រើន នៅក្នុងគុហារ ប៉ុន្តែក្នុងចំណោមខ្យងថ្មីនេះ មានតែមួយទេ ដេលមានជីវិតរស់នៅ ។
អ្នកវិទ្យាសាស្ត្របានធ្វើការអះអាងថា សត្វខ្យងនេះដែរមាន ៣ ប្រភេទ ឬថ្នាក់នោះគឺ A ,B និង C ដោយ Zospeum tholussum ត្រូវចាត់ចូលទៅកាន់ ប្រភេទ A ដែលស្វែងរកឃើញ នៅ គុហារ Lukina Jama-Trojama ក្នុងប្រទេសក្រូអាត ៕
https://i1272.photobucket.com/albums/y389/domneng/Air/Snail1_zps36694854.jpeg
https://i1272.photobucket.com/albums/y389/domneng/Air/Snail1_zps4c5afa04.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Snail2_zpsc5080033.jpeg
មតិយោបល់