ព័ត៌មានជាតិ

​ទឹក​​សណ្ដែក​​ទប់​ស្កាត់​​មហារីក​

ថ្ងៃ​នេះ​​យើង​​សូម​​លើ​ក​យក​​អំពី​​អត្ថ​ប្រយោជន៍​​របស់​​ទឹក​​សណ្ដែក​​ដែល​​អាច​​ជួយ​​ទប់​ស្កាត់​​ជំងឺ​​មហា​រីក​​កំណាច​​បាន​​ដល់​​ទៅ​ ៥​ប្រភេទ​។​ ដោយ​សារ​​តែ​​ទឹក​​សណ្ដែក​សម្បូរ​​ទៅ​​ដោយ​​សារ​ធាតុ​​អៃ​សូហ្វ្លាវ៉ូន​ និង​​ហ្វៃតូអេ​ស្ត្រូចេន​ ទើប​​វា​​មាន​​គុណ​សម្បត្តិ​​ការពារ​ និង​​បន្ថយ​​ការ​​ប្រឈម​​នៃ​​ជំងឺ​​មហារីក។

soyMilk

មហារីក​សុដន់៖ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ ​ចនហប់ហ្គិន​ និង​​សាកល​វិទ្យាល័យ​ ចច​ថោន​ សហរដ្ឋ​អាមេរិក​ បាន​​ឲ្យ​​ដឹង​​ថា​ ស្ត្រី​​ដែល​​ទទួល​ទាន​​ផលិត​ផល​​ធ្វើ​​ពី​​ទឹក​​សណ្ដែក​​សៀង​​ជា​​ប្រចាំ​​នឹ​ង​​ជួយ​​បន្ថយ​ការ​​ប្រឈម​​នឹង​​ជំងឺ​​មហារីក​​សុដន់។​

មហារីក​សន្ទះ​ស្រោប​ស្បូន៖ ការ​សិក្សា​ទៅ​លើ​ស្ត្រី​ជនជាតិ​ចិន​នៅ​ស៊ាងហៃ ​បាន​​រក​ឃើញ​​ថា​ ការ​​ទទួល​ទាន​​អាហារ​​ដែល​​ធ្វើ​​អំពី​​សណ្ដែក​​សៀង​​ជា​​ប្រចាំ​​នឹង​​ជួយ​​បន្ថយ​​ការ​​ប្រឈម​​ការ​​កើត​​មហារីក​​ស្បូន​​រីក​​ខុស​​កន្លែង។​

មហារីក​ពោះវៀន​ធំ៖ ការ​ស្រាវជ្រាវ​ថ្មី​ដែល​បាន​បោះពុម្ព​ផ្សាយ​ក្នុង​ទស្សនាវដ្ដី ​The​ Journal​ of​ Nutrition​ បាន​​រាយការណ៍​​មក​​ថា​ ទឹក​​សណ្ដែក​​មាន​​សារ​ធាតុ​​គ្លុយ​ខូស៊ីល​សឺរ៉ាម៉ៃ ​(Glucosylceramide)​ ដែល​​អាច​​ជួយ​​ទប់​ស្កាត់​​មហារីក​​ពោះវៀន​​ធំ​។​

មហារីក​ក្រពេញ​ប្រូស្ដាត៖ ថ្មីៗ​នេះ មហាវិទ្យាល័យ​ពេទ្យ​សត្វ​ខូឡូរ៉ាដូ​បាន​រក​ឃើញ​ថា ការ​​ទទួល​ទាន​​សណ្ដែក​​សៀង​​ជួយ​​ទប់​ស្កាត់​​ការ​​កើត​​មហារីក​​ក្រពេញ​​ប្រូស្ដាត។​

មហារីក​សួត៖ លទ្ធផល​នៃ​ការ​សិក្សា​របស់​វិទ្យាស្ថាន​មហារីក​ជាតិ​ក្រុង​តូក្យូ​ប្​រទេស​​ជប៉ុន​បាន​​រក​​ឃើញ​ថា​ ការ​​ទទួល​ទាន​​ផលិតផល​​ពី​​ទឹក​​សណ្ដែក​​ជួយ​​បន្ថយ​​មហារីក​​សួត​​ចំពោះ​​បុរស​​ជប៉ុន៕​

មតិយោបល់