យោងតាមសារព័ត៌មាន Softpedia ដែលចុះនៅថ្ងៃទី ២៤ ខែ កញ្ញា ម្សិលមិញនេះដែរ បុរសម្នាក់បានប្រទេះឃើញសារដែលចាស់ជាងគេបំផុតនៅក្នុងពិភពលោក ដែលត្រូវបានគេដាក់ចូលទៅក្នុងដប នៅលើកោះ Vancouver ភាគខាងលិចនៃឆ្នេរសមុទ្រមួយក្នុងប្រទេសកាណាដា។
ដបមួយនេះបានភ្ជាប់មកជាមួយនូវផ្លាកសញ្ញា ព្រមទាំងមានការចុះហត្ថលេខាពីលោក Earl Willard ម្យ៉ាងទៀតក៏មានសេសេរកាលបរិច្ចេទ ថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ១៩០៦ នៅលើដបនោះផងដែរ។ ក្រោយពីបានរកឃើញសារដែលមានអាយុជាងមួយទសវត្សនេះ គេនឹងប្ររព្ធពិធីខួបរយៈពេលមួយយសប្តាហ៍របស់វា។
លោក Steve Thurber បាននិយាយថា គាត់បានដើរយ៉ាងឆ្ងាយតាមឆ្នេរខ្សាច់ បន្ទាប់មកក៏ប្រទេះឃើញដបមួយ ដែលមើលទៅមានរាងស្អាតក៏រើសវាឡើង ក៏ឃើញសារមួយនៅក្នុងដបនោះ ហើយគាត់ក៏មិនទាន់បានបើកវាដែរ៕
មតិយោបល់