ព័ត៌មានជាតិ

យានយន្ត​អគ្គិសនី​ប្រភេទ VILTI ត្រូវបាន​ដាក់​តាំង​បង្ហាញ​នៅ​ប្រទេសឈី​លី​

​យានយន្ត​អគ្គិសនី​ដែល​មាន​រូបរាង​ដូច​ឡាន​បន្តិច​ដូច​កង់​បន្តិច​ជា​ផលិតផល​ថ្មី​ដែល​សម្រេច​និង​ស្រាវជ្រាវ​ដោយ​ក្រុមហ៊ុន La Ruta Solar ONG សហការ​ជាមួយនឹង​សាកលវិទ្យាល័យ​ប្រទេសឈី​លី​ត្រូវបានដាក់តាំង​បង្ហា​ញ​នៅ​ទីក្រុង Santiago រដ្ឋធានី​នៃ​ប្រទេសឈី​លី​។​

​យានយន្ត​អគ្គិសនី​ដែល​ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា VILTI ត្រូវបាន​បង្កើតឡើង​ដោយ​អាច​ប្រើប្រាស់​កម្លាំង​អគ្គិសនី​និង​ការ​ទាញយក​កម្លាំង​ពី​មនុស្ស​ក្នុង​ការប្រើប្រាស់​ហើយ​វា​អាច​មាន​ល្បឿន​ទៅដល់ 50 គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង​។​វា​អាច​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដែល​មាន​ត្រឹមតែ 20 គីឡូ​ម៉ែត​ប៉ុណ្ណោះ​។​ក្រុមហ៊ុន La Ruta Solar ONG ជា​អ្នក​ផ្តូចផ្តើម​ឲ្យមាន​ការតាំង​បង្ហាញ​នេះឡើង​ក្នុង​ការផ្សព្វផ្សាយ​ពី​មធ្យោបាយ​ធ្វើដំណើរ​ប្រភេទ​ថ្មី​ដែល​សាក​សម​ទៅ​នឹង​ប្រជាជន​តាម​ជនបទ​ហើយ​វា​នឹង​ធ្វើ​ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​៕​
https://i1272.photobucket.com/albums/y389/domneng/Air/Vilti1_zpsc010addc.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Vilti3_zps34e2905f.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Vilti2_zpsb3223e89.jpg

មតិយោបល់