ព័ត៌មានជាតិ

ការប្រកួត​ពុកមាត់ និង​ពុកចង្កា​ដែល​វែង​ជាង​គេ​

តាម​ប្រភព​ព័ត៌មាន​ពី softpedia ឲ្យដឹងថា ការប្រកួត​ដណ្តើម​ជើង​ឯង​អ្នក​ដែល​មាន​ពុក​មាត់ និង​ពុកចង្កា​វែង ហើយ​ស្អាត​ជាងគេ នឹង​រៀបចំ​ឡើង​នៅក្នុង​រដ្ឋ Louisiana នៃ​ប្រទេស​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១៤​ខាងមុខនេះ​។​
National-Beard-Mustache-Championships-Organized-in-New-Orleans
​ការប្រកួត​នេះ​នឹង​បានទទួល​ជ័យជម្នះ​ទៅលើ​មនុស្ស​តែ​ម្នាក់​គត់ ដែល​ពូកែ​តុ​ប​តែ​ពុកមាត់ នឹង​ពុកចង្កា​បាន​ស្អាត​ជាងគេ​។ ការប្រកួត​ត្រូវ​បែងចែក​ជា​ប្រភេទ​ដូចជា ការធ្វើ​ពុកមាត់​ឲ្យ​ស្តើង​ស្រួច​, ការធ្វើ​ពុកមាត់​ឲ្យ​ត្រង់ និង​ការធ្វើ​ពុកមាត់​ឲ្យ​កោង​ដូច​ស្នែងក្របី ហើយ​អ្វី​ទាំងនេះ​គឺ​ដូច​ទៅ​នឹង​ស្ទីល​របស់​ជនជាតិ​ដែល​រស់​ក្នុង​ប្រទេស​ហុងគ្រី​។ ប្រភេទ​នៃ​ពុកមាត់​ទាំងនោះ​ត្រូវបាន​គេ​ដាក់​ឈ្មោះ​ចម្លែកៗ​ថា Muskateer, Imperial និង Garibaldi ៕​

មតិយោបល់