ព័ត៌មានជាតិ

កីឡាករ Floyd Mayweather ចង់បាន Miley Cyrus អាច​នឹង​ភ្លេច Justin Bieber

​កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក Floyd Mayweather បច្ចុប្បន្ននេះ បាន​បង្ហើប​ឲ្យដឹងថា គាត់​ជា​អ្នកគាំទ្រ និង ចង់​មាន​ឱកាស​បាន​ធ្វើការ​រួម​គ្នា​ជាមួយនឹង​តារា​ចម្រៀង​ដែល​កើត​នៅ​ឆ្នាំ ១៩៩២ នាង Miley Cyrus ។​

​សម្រាប់​ការប្រកួត​ធំៗ​នៅលើ​សង្វៀន វា​គឺជា​រឿង​សំខាន់​ណាស់ សម្រាប់ កីឡាករ​គ្រប់រូប ជាពិសេស​នោះ​គឺ​ការនាំ និង​ដង្ហែរ​ហែរ​ហម ដោយ​តារា​ល្បីៗ នោះ​គឺជា​អ្វី​ដែល​អ្នកល្បីៗ​នៅលើ​លោក ត្រូវការ ។ ជាក់ស្តែង Floyd Mayweather អ្វី​ដែល​គេ​ត្រូវការ​បំផុត​នោះ​គឺ​តារា​ល្បី​ផ្តល់​កិត្តិយស ក្នុង​ដំណើរ​ប្រដាល់​របស់គេ ជាមួយនឹង​គូប្រកួត ។​កីឡាករ Floyd Mayweather ដែល​ជា​ម្ចាស់​ចំណូល​រាប់លាន​ដុល្លារ​ពី​ប្រដាល់ បាន​និយាយថា “​គាត់​ពិតជា​ចង់​ធ្វើការ​ជាមួយនឹង Miley Cyrus ដែល​ជា​មនុស្ស​កំពូល និង​ជា​ជម្រើស​របស់គាត់​” ។​

​កីឡាករ​រូបនេះ​បាន​បន្តទៀតថា “​ខ្ញុំ​ធ្លាប់​គិតថា Miley Cyrus និង​យក​ខ្ញុំ​ឡើង​សង្វៀន ហេតុ​អ្វី​អត់​? ព្រោះ​ថា​នាង​ជា​តារា​កំពូល​ក្នុង​ឧស្សាហកម្ម​តន្ត្រី​ដែល​ខ្ញុំ​ចាប់អារម្មណ៍ និង​ជា​តារាចម្រៀង​ដ៏​ក្មេង​បំផុត​ផងដែរ​”​។​

​ជាមួយ​នឹង​ជម្រើស​សារជាថ្មី​ជ្រើសរើស យក Miley Cyrus ត្រូវបាន​គេ​គិតថា Floyd Mayweather នឹង​បំភ្លេច​តារាចម្រៀង​ប៉ុប​ប្រុស​វ័យក្មេង​សម្បូរ​រឿងអាស្រូវ Justin Bieber ដែល​កាល​នោះ​បាន​ហែរ​ហម Floyd Mayweather ឲ្យ​បំបាក់ Miguel Cotto ។ នៅ​ខែ កញ្ញា នេះ Bieber និង Lil Wayne ក៏​បាន​ហែរ​ហម ជាមួយ​នឹង​អ្នក​ប្រដាល់​វ័យ សាមសិប​ប្លា​ហែ​រយ​នេះ ឡើង​សង្វៀន បំបាក់​ចង្កោម Saul Alvarez ក្នុង​រដ្ឋ​តិច​សាស​ផងដែរ ។​
Floyd Mayweather នៅពេល​បច្ចុប្បន្ន​នេះ​ដែរ ជា​កីឡាករ​ប្រដាល់​លំដាប់​លេខ ១ ដោយ​មិន​ទាន់​មាន​គូប្រកួត​ណា​អាច​ដណ្តើម​ខ្សែក្រវ៉ាត់ គាត់​បាន​នៅឡើយ​នោះទេ​៕​
https://i1272.photobucket.com/albums/y389/domneng/Air/FloydMayweather2_zps57cb7e4a.jpg
https://i1272.photobucket.com/albums/y389/domneng/Air/FloydMayweather1_zps9ff44a4a.jpg
https://i1272.photobucket.com/albums/y389/domneng/Air/FloydMayweather4_zps30f5fb85.jpg
https://i1272.photobucket.com/albums/y389/domneng/Air/FloydMayweather3_zps9a72cce1.jpg
https://i1272.photobucket.com/albums/y389/domneng/Air/FloydMayweather5_zps270c8358.jpg
https://i1272.photobucket.com/albums/y389/domneng/Air/FloydMayweather7_zps4f425c4e.jpg
https://i1272.photobucket.com/albums/y389/domneng/Air/FloydMayweather8_zpsd1fdddd2.jpg
https://i1272.photobucket.com/albums/y389/domneng/Air/FloydMayweather9_zps9882d753.jpg
https://i1272.photobucket.com/albums/y389/domneng/Air/FloydMayweather6_zps214bc782.jpg

មតិយោបល់