សេអ៊ូល៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូង កំពុងតែព្រួយបារម្ភជាខ្លាំងទៅលើជំងឺផ្លូវដង្ហើម MERS ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩នាក់។
មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបានថ្លែងឲ្យដឹងនៅថ្ងៃនេះថា មនុស្ស ២នាក់ទៀតបានស្លាប់ដោយសារជំងឺផ្លូវដង្ហើម MERS ដែលបណ្ដាលឲ្យអ្នកស្លាប់សរុបកើនដល់ ៩នាក់ ក្នុងនោះ អ្នកឆ្លងជំងឺផ្លូវដង្ហើមនេះក៏បានកើនឡើងដល់ ១០៨នាក់ផងដែរ។
មិនត្រឹមតែរដ្ឋាភិបាលកូរ៉េខាងត្បូងប៉ុណ្ណោះទេ ដែលកំពុងតែព្រួយបារម្ភពីបញ្ហានេះ អង្គការសុខាភាពពិភពលោក (WHO) ក៏បានព្រួយបារម្ភផងដែរ ព្រោះថាជំងឺនេះបានសម្លាប់មនុស្សរហូតដល់ ៤៤៨នាក់ បូករួមទាំងប្រទេសកូរ៉េខាងត្បូង។
គួរបញ្ជាក់ផងដែរថា មិនត្រឹមតែប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនក្នុងប្រទេសប៉ុណ្ណោះទេ មន្ត្រីសេដ្ឋកិច្ច និងទេសចររបស់កូរ៉េខាងត្បូងក៏បង្ហាញពីក្ដីបារម្ភព្រមគ្នាផងដែរ ព្រោះថាជំងឺនេះកំពុងតែធ្វើឲ្យប៉ពាល់ដល់វិស័យសេដ្ឋកិច្ច និងទេសចរ៕
ព័ត៌មានជាតិ
មតិយោបល់