ព័ត៌មានជាតិ

បាល់​ជ្រុង​របស់ Wayne Rooney ធ្វើឲ្យ​ហង្ស​ក្រហម​គ្មាន​ពាក្យ​និយាយ​យប់មិញ​នេះ​

​ក្នុង​ព្រឹត្តិការណ៍​ពានរង្វាន់ Capital-One Cup ក្នុង​ជុំ​ទី​១​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៣-២០១៤ ក្លិប​បិសាច​ក្រហម Manchester United បាន​ទម្លាក់​ភ្ញៀវ​ហង្ស​ក្រហម មិន​ឲ្យ​រំកិល​ទៅមុខទៀត​នោះទេ ក្នុង​លទ្ធផល 1-0 ។​
_70123045_019438723-1
​គ្រាប់​បាល់​ដែល​ជួយ​ឲ្យ ក្លិប បិសាច​ក្រហម​ឈ្នះ នោះ​គឺ​ដោយសារ​តែ​ថ្វី​ជើង របស់ Wayne Rooney បាន​ទា​ត់បាល់​បំប៉ោង​ចេញពី​ជ្រុង ខណៈ​ដែល Jevier Hernandez ឈរ​ចាំ​នៅ​អង្គ​ទី ១ ពែន​មួយ​ជើង​ស្តាំង​យ៉ាង​ថ្នម ចូល​ដោយ​សុវត្ថិភាព​នៅ​នាទី ៤៥+១​ ហើយជាគ្រាប់ទី ៣ សម្រាប់កីឡាករមិចស៊ិកូរូបនេះ​។​

​បញ្ជាក់​ផងដែរ​សម្រាប់​បិសាច​ក្រហម បាន​ចាញ់ ហង្ស​ក្រហម​នៅ Anfield ការប្រកួត​សម្រាប់​សប្តាហ៍​ទី ៣ ក្នុង​ក្របខណ្ឌ Premier League ដោយ​លទ្ធផល 1-0 ដែល ធ្វើឲ្យ​ខ្លួន​ឈរ​លើ​លំដាប់​ទី ៨ ក្នុង​តារាង នេះ​បើ​ផ្អែក​ទៅ​តារា របស់ Skysports៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់