ព័ត៌មានជាតិ

ដំណើរ​ប្រវត្តិ​អាជីព​របស់​កំពូល​កីឡាករ Cristino Ronaldo ឬ CR7

កំពូល​កីឡាករ CR7 ដែល​មាន​ឈ្មោះ​ពេញ Cristino Ronalda dos Santos Aveiro កើត​នៅ​ថ្ងៃទី 5 កុម្ភះ​ឆ្នាំ 1985 ជា​កីឡាករ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គាល់​ដែល​កំពុងតែ​លេងឲ្យ​បាល់ទាត់​អាជីព​ឲ្យ​ក្រុម Real Madrid នាពេល​បច្ចុប្បន្ន​។​គាត់​បាន​ក្លាយជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ច្រើន​បំផុត​លើ​លោក​ក្នុង​ឆ្នាំ 2009 ក្នុងពេល​ដែល​ក្រុម​បិសាច​ក្រហម Manchester United លក់​កីឡាករ​រូប​នេះ​ទៅឲ្យ​ក្រុម Real Madrid ក្នុងតម្លៃ​ប្រមាណ​ជា 80 លាន​ផោន​។​តម្លៃ​ខ្លួន​បំបែក​ឯ​កគ្គទ​កម្ម​នេះដែ​ល​ក្រោយមក​ត្រូវបាន​កីឡា​រករ​ចំណូល​ថ្មី​របស់ Real Madrid ដណ្តើម​យក​វិញ​ដោយ​តម្លៃ​ខ្លួន​ប្រមាណ​ជា 85 លាន​ផោន​កាលពី​ពេល​ថ្មីៗ​នេះ​។​ទោះបីជា​យ៉ាងណាក្តី​កីឡាករ CR7 នៅតែ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ក្រុម​យ៉ាងខ្លាំង​ដោយ​ប្រាក់ខែ​របស់​កីឡាករ​រូបនេះ​បាន​កើនឡើង​ដល់ 21 លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ជា​តម្លៃ​ប្រាក់ខែ​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភព​បាល់ទាត់​។​

​រំឭក​ឡើង​វិញ​កាលពី​កីឡាករ CR7 នៅ​ជា​ជម្រើស​យុវជន​របស់​ក្រុម Andorinha ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​បាន​តែ​ពីរ​ឆ្នាំ​ក៏​ត្រូវបាន​ផ្លាស់ប្តូរ​ទៅ​កាន់​ក្រុម C.D Nacional ក្នុង​ឆ្នាំ 1997 ហើយ​បន្ទាប់​ក៏​ត្រូវ​បាន​ក្លឹប​ដ៏​ធំ​មួយ​របស់​ព័រ​ទុយ​ហ្គាល់​យល់ព្រម​ទិញ​កីឡាករ​រូបនេះប​ន្ត​។ Sporting Clube de Portugal ជា​ក្លឹប​ដ៏​ល្បី​នៅក្នុង​ប្រទេស​ហើយ​វា​ជា​ទីកន្លែង​ដែល CR7 ត្រូវបាន​ទទួល​បានកា​រ​ចាប់អារម្មណ៍​បំផុត​ពី​លោក​គ្រូបង្វឹក​ចូល​និវត្ត​របស់​បិសាច​ក្រហម​របស់​អង់គ្លេស Sir Alex Ferguson ដែល​កាលនោះ CR7 ត្រូវបាន​ផ្ទេរ​ទៅកាន់ Manu ក្នុង​តម្លៃ​ខ្លួន​ប្រហែល 12,24 លាន​ផោន​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ 2003 ។​នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​នឹង​នៅ​ចន្លោះ​ពេល​ដែល​ខ្លួន​ត្រូវបាន​ទិញ​មក Real Madrid កីឡាករ​រូបនេះ​បាន​ជួយ​ឲ្យ​ក្រុម​បិសាច​ក្រហម​បាន​ឈ្នះ​ពានរង្វាន់​ជាច្រើន​ហើយ​រូបគេ​ផង​ក៏​បាន​ទទួលពាន​ជា​កីឡាករ​ល្អ​និង​ពានរង្វាន់​ទាំង​ក្នុង​ប្រទេស​អង់គ្លេស​និង​ពានរង្វាន់​កីឡាករ​របស់​អ៊ឺរ៉ុប​ផងដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Air/Ronaldo3_zpsf1515ef6.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Ronaldo4_zpsd26137fe.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Ronaldo2_zpsa9521e4c.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Ronaldo1_zpscc54e7eb.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Ronaldo5_zpsf69ed807.jpg

មតិយោបល់