ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិត សុជាតា គម្រោង​ទៅ​ប្រទេស​ថៃ ដក​ខ្ទង់ច្រមុះ​ចេញ​

​តារា​សម្តែង និង​ពិធីករ​ដែល​កំពុង​មាន​សន្ទុះ មិន​ចាញ់​តារា​សម្តែង​រលក​ក្រោយ​ប៉ុន្មាន កញ្ញា ឈិត សុជាតា ទោះបីជា​វ័យ​រាង​ជ្រេ បន្តិ​ចក្តី តែ​សម្រស់​របស់​កញ្ញា នៅតែ​ស្រស់​ឆើត​ឆាយ ដែល​ធ្វើឲ្យ បុរស​ជា​ច្រើន​អត់ទ្រាំ​មិន​បាន ក្នុងការ​អើត​ក បោះ​សម្តី ថា​ពិតជា​ស្អាត និង​ចង់​ត្រកង​ថ្នមថ្នាក់​។
​ថ្មីៗ​នេះដែរ ឈិត សុជាតា ខណៈ​ដែល​ឈរ​លើ​វេទិកា​ស្ថានីយ៍ទូរទស្សន៍ បាយ័ន ក្នុង​កម្មវិធី តន្ត្រី​យុវវ័យ នាង​បាន​ត្អួ​ញ​ត្អែរ​ពី​ច្រមុះ​របស់​នាង ដែល​កំពុងតែ​មាន​បញ្ហា នឹង​ត្រូវ​ទៅ​ព្យាបាល​នៅ​ប្រទេសជិតខាង​។​

​បញ្ហា​កែ​សម្រស់​របស់​តារា ៗ ដើម្បី ច្បាម​យក​ប្រជាប្រិយភាព ពី​ទស្សនិកជន ក្នុង​អាជីព​ជា​សិល្បៈករ សិល្បៈការិនី នាពេល​បច្ចុប្បន្ន ហាក់ដូចជា​ប្រជែង​គ្នា​ណាស់ ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​សម្រស់ខ្លួន ស្អាត​ដាច់​ពី​គេ​។​ទាក់ទិន​រឿង​កែ​សម្រស់​នេះដែរ កញ្ញា ឈិត សុជាតា ត្រូវបាន​ប្រភព​ព័ត៌មាន​ក្នុង​ចង្កោម​សិល្បៈ​ដូចគ្នា បាន​អះអាង​ថា “​ឈិត សុជាតា សម្រស់​នាង​បាន​កែ​ពី​ក្បាល​រហូត​ដល់​ចុងជើង ដែល​ធ្វើឲ្យ​សាច់​របស់​នាង ឡើង​សខ្ចី​ថ្លា​ឆ្វាំង ។ ដោយឡែក​សម្រាប់​ច្រមុះ​វិញ នាង​ក៏​កែ​ដែរ ដោយ​ធ្វើ​តាម​បែប​ច្រមុះ​អឺរ៉ុប តែ ឥឡូវ​កំពុងតែ​មាន​បញ្ហា ដោយ​ច្រមុះ​របស់​នាង​ចាប់ផ្តើម​ឈឺ ហើយ​មាន​ធ្លាក់ឈាម​តិចៗ​ផងដែរ​។ ប្រភព​ដដែល​បាន​បន្តថា នាង​កំពុង​មាន​គម្រោង​ទៅកាន់​ប្រទេស​ជិតខាង ដើម្បី​ព្យាបាល និង​ដក​ខ្ទង់ច្រមុះ​ដែល​បាន​កែ​នោះ​ចេញ​”​។​

​ជុំវិញ​បញ្ហា​នេះដែរ ឈិត សុជាតា បាន​ប្រាប់​ដល់​អ្នកយកព័ត៌មាន​របស់ ដំណឹង ឲ្យដឹងថា “​សម្រាប់​នាង​ត្រូវតែ​រិះរក​ផលិតផល និង​បច្ចេកវិទ្យា​កែ​សម្រស់ ទំនើបៗ តែ​ការកែ​សម្រស់​នោះ វា​មិន​បង្ករ​ឲ្យ​នាង​មាន​គ្រោះថ្នាក់​ធ្ងន់​នោះ​ទេ ព្រោះ​ថា​នាង​មាន​ពេទ្យ​ព្យាបាល​ដែលមាន​ឯកទេស និង​វិជ្ជាជីវៈ​ត្រឹមត្រូវ ដែល​អាច​ធ្វើឲ្យ​នាង​ទុកចិត្តបាន​”​។ តែ​សម្រាប់​បញ្ហា​ខាងលើ ដែលថា នាង​នឹង​ទៅ​ប្រទេស​ជិតខាង ពោល​គឺ​ថៃ ទៅ​ដក​ខ្ទង់​ច្រមុះ និង​ព្យាបាល វា​ជា​រឿង​ពិត ព្រោះថា ច្រមុះ​របស់​នាង ហាក់ដូចជា​មាន​បញ្ហា​បន្តិចបន្តួច តែ​វា​មិន​ធ្ងន់ធ្ងរ​នោះទេ ៕
https://i1272.photobucket.com/albums/y389/domneng/Air/ChhitSocheata4_zps870684d3.jpg
https://i1272.photobucket.com/albums/y389/domneng/Air/ChhitSocheata5_zps5b8d0357.jpg
https://i1272.photobucket.com/albums/y389/domneng/Air/ChhitSocheata1_zps38e58388.jpg
https://i1272.photobucket.com/albums/y389/domneng/Air/ChhitSocheata2_zpsb0b30bb1.jpg
https://i1272.photobucket.com/albums/y389/domneng/Air/ChhitSocheata6_zps3e70c9cc.jpg
https://i1272.photobucket.com/albums/y389/domneng/Air/ChhitSocheata3_zps85a61d5c.jpg
អត្ថបទដោយ ៖ គង់វង្ស​

មតិយោបល់