ព័ត៌មានជាតិ

ខ្លា​៧​ក្បាល​រស់នៅ​ក្នុង​គ្រួសារ​មួយ​យ៉ាង​មាន​សេចក្ដីសុខ​

យោងតាម​ប្រភព​ព័ត៌មាន​បរទេសមួយ ចុះផ្សាយ​នៅ​ថ្ងៃទី ២៦​ខែ​កញ្ញា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ​ថា គ្រួសារ​មួយ​បាន​រស់នៅ​យ៉ាង​ជិតស្និត​ជាមួយ​សត្វ​ខ្លា​តូច​-​ធំ ចំនួន​៧​ក្បាល ដោយ​មិន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​

​លោក Ary Marcos Borges da Silva វ័យ ៤៣ ឆ្នាំ​រស់នៅ​ជួបជុំ​ជាមួយនឹង​ក្រុមគ្រួសារ​របស់​គាត់​នៅក្នុង​តំបន់ Maringa ប្រទេស​ប្រ​ស៊ីល ដោយ​នៅក្នុង​គ្រួសារ​របស់​លោក​មាន សត្វ​ខ្លា​រហូតដល់​ទៅ ៧​ក្បាល​។​

​ការរស់នៅ​រវាង​ក្រុម​គ្រួសារ​នេះ និង​សត្វ​ខ្លា​ទាំងនោះ​គឺ​ភាព​ចុះសម្រុង​នឹង​គ្នា​ណាស់ ដោយ​មិន​ដែល​មាន​រឿង​អ្វី​កើតឡើង​នោះទេ ហើយ​ក្នុងចំណោម​សត្វ​ខ្លា​ទាំងអស់នោះ​មាន​មួយ​ក្បាល​ដែល​ធំ​ពេញវ័យ ត្រូវបាន​ម្ចាស់ផ្ទះ​ដាក់ឈ្មោះថា Tom​។​

Ary បាន​សម្រេច​ចិត្ត​យក​សត្វ​ខ្លា​ទាំងនោះ​មក​ចិញ្ចឹម​នៅ​ក្នុងផ្ទះ បន្ទាប់ពី​គាត់​បាន​ឃើញ​ស្ថានភាព​រស់នៅ​ដ៏​កម្សត់​របស់​ពួក​វា​នៅក្នុង​ក្រុម​សៀក​មួយ​៕

https://i1272.photobucket.com/albums/y389/domneng/1_zpsb27e84a3.jpg
https://i1272.photobucket.com/albums/y389/domneng/2_zpsf75a1dd7.jpg
https://i1272.photobucket.com/albums/y389/domneng/3_zps4d830498.jpg
https://i1272.photobucket.com/albums/y389/domneng/4_zps819a9240.jpg
https://i1272.photobucket.com/albums/y389/domneng/5_zpsad6ecee8.jpg
https://i1272.photobucket.com/albums/y389/domneng/6_zpsaf53706d.jpg
https://i1272.photobucket.com/albums/y389/domneng/7_zps3bf9742f.jpg
https://i1272.photobucket.com/albums/y389/domneng/8_zpsa4933d33.jpg
https://i1272.photobucket.com/albums/y389/domneng/9_zps33b13143.jpg
https://i1272.photobucket.com/albums/y389/domneng/10_zps29898d56.jpg
https://i1272.photobucket.com/albums/y389/domneng/11_zps99e3337c.jpg
https://i1272.photobucket.com/albums/y389/domneng/12_zps3f56f9f8.jpg

មតិយោបល់