ព័ត៌មានជាតិ

ជិះម៉ូតូលឿនមិនប្រយ័ត្ន! ដួលចូលក្រោមរថយន្តពាក់ស្លាកលេខភ្នំពេញ2AC-1999 រងរបួសបាក់ជើង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ក្រោយពីមានប្រុសស្រី២នាក់ជាសង្សារនឹងគ្នា បានជិះម៉ូតូក្នុងល្បឿនលឿន មិនដឹងយ៉ាងម៉េចស្រាប់តែដួលអូស បណ្តាលរងរបួសធ្ងន់ស្រាលទាំង២នាក់នៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៩ និង៣៥នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្ទះលេខ ១៣១ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញប្រុសស្រី២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកZoomer-X ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ1GN-8936 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ មិនដឹងយ៉ាងម៉េច ស្រាប់តែដួលម៉ូតូអូសប្រហែលជាង១០ម៉ែត្រ ជ្រុលទៅចូលក្រោមរថយន្ត ពណ៌ប្រផះ ពាក់ស្លាកលេខ ភ្នំពេញ2AC-1999 ដែលឈប់បញ្ច្រាសទិសដៅគ្នា បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូរងរបួសបាក់ជើង។ ហើយភ្លាមៗនោះ ជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅគ្លីនិច ហុងហាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំមធ្យោបាយទាំង២គ្រឿងមករក្សាទុករង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់