អ៊ីនធើណែតនៅប្រទេសស៊ូដង់ត្រូវបានបើកឡើងវិញ បន្ទាប់ពី មានការបិទមួយរយៈ ដោយរដ្ឋាភិបាល ជាអ្នកបញ្ជា។
យោងតាមរបាយការណ៍ នៅថ្ងៃទី២៥ខែកញ្ញា ពីម្សិលមិញនេះ បានឲ្យដឹងថា ដំណើរការអ៊ីនធើណែតនៅក្នុងប្រទសស៊ូដង់មានការធ្លាក់ចុះដោយសារតែមានចលាចលនៅក្នុងប្រទេសបន្ទាប់ពីរាជរដ្ឋាភិបាលបានដំឡើងថ្លែប្រេងឥន្ធនៈ។
ទីស្នាក់ការកណ្តាលរបស់រដ្ឋាភិបាលស៊ូដង់ ត្រូវបានក្រុមបាតុករបញ្ចេញកំហឹង ដោយគុបភ្លើងដាក់យ៉ាងដំណំ ប៉ុន្តែឥឡូវនេះអ៊ីនធើណែតត្រូវបើកឲ្យដំណើរការឡើងវិញម្តងទៀត បន្ទាប់ពីមានការបិទនៅក្នុងរយៈពេលខ្លី។អ៊ីនធើណែតត្រូវបានគេបិទរយៈពេល២៤ម៉ោង កាលពីថ្ងៃម្សិលមិញនេះ ដើម្បីកុំឲ្យក្រុមបាតុករ បង្ហោះសកម្មភាព ឬវីដេអូផ្សេងៗនៅលើអ៊ីនធើណែត។ឧប្បត្តិហេតុបែបនេះពីមុនកើតឡើងនៅលើប្រទេសជាច្រើន គឺដូចទៅនឹងការបិទអ៊ីធើណែតនៅក្នុងប្រទេសស៊ូដង់នេះដែរ៕

មតិយោបល់