ព័ត៌មានជាតិ

Samsunag គ្មានបំណងទិញ BlackBerry ទេ ប៉ុន្តែចង់សហការជាមួយ

សេអ៊ូល៖ សហនាយកប្រតិបត្តិក្រុមហ៊ុន Samsung និងជា​នាយកប្រតិបត្តិក្រុមហ៊ុន Samsung Mobile លោក J.K. Shin បានថ្លែងឲ្យ​ដឹងនៅថ្ងៃចន្ទម្សិលមិញនេះថា ក្រុមហ៊ុនពុំមានបំណង ឬគោលការណ៍ទិញក្រុមហ៊ុន BlackBerry នោះទេ ប៉ុន្តែមានបំណងចង់សហការ​ជាមួយ នេះបើយោងតាមការចុះផ្សាយរបស់ WSJ។

J.K. Shin

ការលើកឡើងបែបនេះ បន្ទាប់ពី Reuters បានចេញផ្សាយព័ត៌មានមួយថា ក្រុមហ៊ុន Samsung មានបំណងទិញ BlackBerry ក្នុង​តម្លៃ ៧,៥ពាន់លានដុល្លារអាមេរិក ដោយព័ត៌មាននោះ ត្រូវបានជនអាណាមិកដែលជិតស្និទ្ធបាន​លួចបង្ហើបប្រាប់ Reuters។ លោក Shin បាន​បញ្ជាក់ថា Samsung បានគោលបំណងសហការជាមួយ BlackBerry ក្នុងការប្រើប្រាស់បច្ចេកវិទ្យា BlackBerry ជាមួយនឹង​ឧបករណ៍ Samsung ប៉ុន្តែមិនបានបញ្ជាក់ថា បានឈានដល់កិច្ចព្រមព្រៀងនោះទេ៕

មតិយោបល់