កីឡាករ Lucas នឹងត្រឡប់មកកាន់ការហ្វឹកហាត់វិញសម្រាប់ក្រុមហង្សក្រហម Liverpool ហើយនឹងលេងឲ្យក្រុមជម្រើសជាតិជំនួសកីឡាករខ្សែបម្រើកណ្តាល Fernando របស់ក្រុម Shakhtar Donetsk នៅក្នុងការប្រកួតមិត្តភាពពីរប្រកួតខែតុលាខាងមុខនេះជាមួយនឹងកូរ៉េខាងត្បូងនិងប្រទេសហ្សេមប៊ី។
ប្រធានក្រុមជម្រើសជាតិប្រេស៊ីលកីឡាករចាំទី Julio Cesa និងខ្សែប្រយុទ្ធ Fred នឹងខកខានការប្រកួតជាច្រើនរបស់ប្រេស៊ីលដូចនេះហើយកីឡាករ Dede របស់ក្រុម Curzeiro កីឡាករ Victor របស់ Atletico Miniero និងកីឡាករ Bernard ដែលទើបនឹងចុះហត្ថលេខាកាលពីរដូវក្តៅរបស់ Shakhtar នឹងត្រូវកោះហៅមកលេងជំនួស។នៅមិនទាន់មានរបាយការណ៍ណាបញ្ជេញជាក់ពីកីឡាករដែលត្រូវមកជំនួសកីឡាកររបួស Kaka និង Ronaldinho នៅឡើយ។
ប្រេស៊ីលនឹងទទួលស្វាគមន៍ពីសំណាក់ម្ចាស់ផ្ទះកូរ៉េខាងត្បូងនៅថ្ងៃទី 12 តុលានេះហើយហើយដោយជួបនឹងក្រុម Zambia នៅក្នុងទីក្រុងប៉េកាំងនៅបីថ្ងៃបន្ទាប់៕
https://i1272.photobucket.com/albums/y389/domneng/Air/Brazil1_zpsdbe32c2e.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Brazil2_zps807e2af0.jpg
មតិយោបល់