ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈិន​ឡុង ដាក់លក់​ផ្ទះ​តម្លៃ 9.5 លាន​ដុល្លារ

​កំពូល​តារា​វាយតប​បែប​កំប្លែងៗ លោក Jackie Chan ដែល​មានផ្ទះ​នៅ Beverly Hills ឥឡូវ​កំពុង​ស្ថិត​នៅក្នុង​បញ្ជី​លក់ ។​
​ផ្ទះ​នេះ​ដែរ​ត្រូវបាន​តារា​សម្តែង​ចិន​រូបនេះ​ដាក់លក់ តម្លៃ 9.5 លាន​ដុល្លារ ដោយ​មាន​ទំហំ 7,638 ម៉ែត្រក្រឡា ដែល​ស្ថិតនៅ 1705 Green Acres Dr, Beverly Hills, CA 90210 ។​ភូមិគ្រឹះ​នេះដែរ ត្រូវបាន​សាងសង​នៅ​ឆ្នាំ ១៩៨៦ ដោយ​មាន​បន្ទប់​គេង ៥ បន្ទប់ទឹក ៦ និង​ច្រកទ្វារ​បញ្ជា ២ ដោយ​ស្វ័យប្រវត្តិ អាង​ហែល​ទឹក ចង្ក្រាន​បាយ និង​អ្វីៗ​ជាច្រើន​ទៀត​។​សម្រាប់​វីឡា​នេះដែរ ក៏​ត្រូវាបាន​គេ​យក វា​សម្រាប់​ថត​រឿង​ជាច្រើន​ផងដែរ​។​
214202-jackie-chan-chinese-zodiac-cz12
Jackie Chan មួយ​រយៈ​នេះ​ដូចជា​ស្ងាត់​ក្នុង​ពិភព​ខ្សែភាពយន្ត ព្រោះ​តែ​ចង់​ដកខ្លួន​ចេញពី​ខ្សែ​រឿង និង​សកម្មភាព​ថត ប៉ុន្តែ​គាត់​នៅតែ​ជា​អ្នកដឹកនាំ និង​ផលិតករ ។ តែ ទោះជា​យ៉ាងណា​គាត់​នឹង​វិល​ត្រលប់​មកវិញ តាមរយៈ​រឿង The Expendables 3, Skiptrace និង Kung Fu Panda 3 នៅពេល​ខាងមុខ​នេះ ៕​

មតិយោបល់