ព័ត៌មានជាតិ

បុរស​រាប់រយ​នាក់​ពាក់ទ្រនាប់ជើង​កែង​ខ្ពស់ ដើម្បី​យល់ដឹង​ពី​ស្ត្រី​

​កាលពី​ថ្ងៃ​ទី ២៧ ខែ កញ្ញា​នេះ យោងតាម​ប្រភព​ព័ត៌មាន​បរទេស​នានា បានឲ្យដឹងថា មាន​បុរស​រាប់រយ​នាក់ បាន​ពាក់​ទ្រនាប់ជើង​កែង​របស់​ស្ត្រី ដើរ​ជុំវិញ ទីក្រុង តូ​រុន​តូ នៅក្នុង​ប្រទេស​កាណាដា ដើម្បី​យល់ដឹង និង​លើក​កំពស់ ក៏ដូចជា​ប្រឆាំង​ទៅ​លើ​អំពើ​ហិង្សា​លើ​ស្ត្រី​។​

​តាម​របាយការណ៍​បានឲ្យដឹងថា កម្មវិធី​មនុស្សធម៌​នេះដែរ បាន​ឈាន​ចូល​ឆ្នាំ ទី ៥ ហើយ និង​ទទួលបាន​ការឆ្លើយតប​យ៉ាង​ល្អ​ពី​មនុស្ស​ជាច្រើន​ផងដែរ​។​
​សម្រាប់​បុរសៗ​ដែល​លេច​មុខ​ក្នុង​កម្មវិធី នេះដែរ តម្រូវ​ឲ្យ​ពាក់​ទ្រនាប់ជើង កែង​ខ្ពស់ ។ លោក Andrew Kinnear ដែល​ជា​អនុប្រធាន​ជាន់ខ្ពស់ ទំនាក់ទំនង​ទីផ្សារ ផ្នែក​បិរ​ស្ថាន បាន​ប្រាប់​ដល់ សារព័ត៌មាន cp24.com ថា គាត់​ក៏​បាន​ចូលរួម​កម្មវិធី​នេះ​ដែរ ដោយ​ពាក់​ទ្រនាប់ជើង​កែង​ដើរ​អស់​ជាច្រើន​ម៉ៃល៍ ។​

​ដោយឡែក លោក Kinnear ដែល​ជា​បុគ្គលិក ផ្នែក​ទីផ្សារ​ម្នាក់ បាន​និយាយថា លោក​ក៏​បាន​ចូលរួម​ដំណើរការ​ដើរ​ជុំវិញ​ទីក្រុង តូ​រុន​តូ តែ​គាត់​មិន​អាច​យល់​ពី​បំណង របស់​ស្ត្រី​នោះទេ​។​
​ព្រឹត្តិការណ៍​នេះ​ដែរ ចាប់ផ្តើម នៅ​ឆ្នាំ ២០០១ ក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា បង្កើតឡើង​ក្នុង​គោលបំណង​ប្រឆាំង និង​ការរំលោភ​ផ្លូវភេទ​ទៅលើ​ស្ត្រី និង​អំពើ​ហិង្សា​សិច និង ភេទ ផងដែរ​។​
​កាលពី​ឆ្នាំ ២០០៩ កម្មវិធី​នេះ​ដែរ ធ្វើឡើង​នៅ​ទីក្រុង តូ​រុន​តូ នឹង​រក​ប្រាក់​បាន​ចំនួន ៤ សែន ដុល្លារ​។​ដោយឡែក​សម្រាប់ ព្រឹត្តិការណ៍​នៅ​ឆ្នាំ​នេះ​ដែរ រក​ប្រាក់​បាន 125,000 ដុល្លារ ៕​
https://i1272.photobucket.com/albums/y389/domneng/HightHellShoe6_zps6f7caadb.jpg
https://i1272.photobucket.com/albums/y389/domneng/HightHellShoe1_zpsc74dc91f.jpg
https://i1272.photobucket.com/albums/y389/domneng/HightHellShoe3_zpsd993b36b.jpg
https://i1272.photobucket.com/albums/y389/domneng/HightHellShoe7_zps248a94bc.jpg
https://i1272.photobucket.com/albums/y389/domneng/HightHellShoe5_zps0d5577c3.jpg
https://i1272.photobucket.com/albums/y389/domneng/HightHellShoe2_zps4ec0f003.jpg
https://i1272.photobucket.com/albums/y389/domneng/HightHellShoe4_zps583837c8.jpg
https://i1272.photobucket.com/albums/y389/domneng/HightHellShoe8_zpsa8e878ae.jpg
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់