ព័ត៌មានជាតិ

កីឡាករ Lewandowski នឹង​ទៅ​លេងឲ្យ Bayern នៅ​ខែ​មករា ខាងមុខ

​ដូច​ជា​យូរ​ក្រែល​ដែរ ប្រភព​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ពី​អ​នា​គត់ របស់​កីឡាករ Lewandowski ដោយ​ត្រូវ​បាន​គេ​រំពឹងទុក​ថា ខ្សែប្រយុទ្ធ​ប៉ូឡូញ រូបនេះ នឹង​ទៅ​លេង​នៅ ក្នុង​ក្លិប​ចំណោម ២ គឺ បិសាច​ក្រហម និង ក្លិប Bayern ។​
Borussia Dortmund v Real Madrid - UEFA Champions League Semi Final: First Leg
​ថ្ងៃនេះ​ដែរ​សម្រាប់​ព័ត៌មាន​បញ្ចប់​ពី​អ​នា​គត់​ខ្សែប្រយុទ្ធ សញ្ជាតិ​ប៉ូឡូញ Lewandowski បាន​មក​ដល់​ហើយ ខណៈ​ដែល​ខ្សែប្រយុទ្ធ​រូបនេះ បាន​និយាយ​អំពី ការផ្លាស់​ទី ឬ​ក្លិប នៅ​ខែ​មករា ខណៈ​ដែល​សំនួរ​សួរថា តើ​អ្នក​គិត​ដូច​ម្តេច ថា​នឹង​បាន​លេង​នៅ​ក្លិប Bayern ឬ​អត់​នៅ​ខែ មករា​ខាងមុខ​នេះ​? ។ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ បាន​និយាយថា “​ជាក់​ណាស់ ដោយសារ​តែ​យើង​បាន​ធ្វើ​កុងត្រា​ជា​ផ្លូវការ​”​។ ដោយឡែក​សម្រាប់​នៅ​អាល្លឺម៉ង់​វិញ ក៏​មាន​ព័ត៌មាន មួយចំនួន ហាក់ដូចជា ចុះផ្សាយ​ពី​កិច្ចព្រមព្រៀង ក្លិប Bayern និង Lewandowski ផងដែរ ជាមួយនឹង​រយៈពេល ៤ ឆ្នាំ​។​
​សម្រាប់​នៅ​ខែ មករា ជា​ពេល​ដែល​សមល្មម​ហើយ ដែល​កុងត្រា​របស់​កីឡាករ​រូបនេះ​ជាមួយនឹង Dortmund ត្រូវបាន​បញ្ចប់ ផងដែរ​។​

​កីឡាករ Robert Lewandowski បាន​ចូល​លេងឲ្យ​ក្លិប Dortmund នៅ​ឆ្នាំ ២០១០ ជាមួយនឹង​តម្លៃ 4.5 លាន​ដុល្លារ ។​ខណៈ​ដែល​លេងឲ្យ​ក្លិប ស៊ុត​បញ្ចូល​ទី ៨០ គ្រាប់ ជាមួយនឹង​ការ​លេចមុខ​លើ​ទីលាន ១៤៦ ដង ។ Robert Lewandowski ដែល​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ អាច​រកបាន ៤ គ្រាប់ ប​បាក់ Real នៅ​វគ្គ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក្នុង​ក្របខណ្ឌ Champions League ៕​
ទស្សនា​គ្រាប់បាល់ របស់ Robert Lewandowski បំបាក់ Real ៖

មតិយោបល់