កាលពីថ្ងៃទី ២៤ ខែ កញ្ញា នេះ អ្នកដំណើរជាច្រើននៅផ្លូវក្រោមដី នៅ ស្ថានីយ៍ Tuen Mun , Hong Kong ប្រទេសចិន បានធ្វើជាសាក្សី ចំពោះបុរសធាត់ម្នាក់ ដោយដោះសម្លៀកបំពាក់បង្ហាញអាអូនតូច នៅកណ្តាលហ្វូងមនុស្ស ។ តែ គ្រាន់តែបានកើតហេតុមួយភ្លែត ប៉ូលិស បានមកបង្ក្រាបរឿងដ៏ចម្លែកនេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Zhang អាយុ ៣៤ ឆ្នាំ នៅឆ្នាំនេះ បានឈ្លោះជាមួយនឹងមិត្តស្រីរបស់គាត់ឡើងតឹងសរសៃក ដោយមិនដឹងហេតុផល។ គេគ្រាន់តែដឹងថា និងឭថា “និយាយថា ម៉េច ! របស់ខ្ញុំតូច ចឹងខ្ញុំស្រាតឲ្យនាងមើល ” ។ រំពេចជាមួយនឹងគ្នានេះដែរ អ្នកដំណើរជាច្រើនបាន ឈប់មើល និងលើកកាមេរ៉ាឡើង ដើម្បីថតបុរសរូបនោះ។
តែក្រោយមកប៉ូលិសក៏បានចូលមក និងឲ្យគាត់ស្លៀកពាក់ រួចនាំទៅមន្ទីរពេទ្យ ថា គាត់មានបញ្ហាសុខភាព ឬខួរក្បាល ឬអត់ ៕
ព័ត៌មានជាតិ
មតិយោបល់