ទីក្រុងវ៉ាស៊ិនតោន ( 27/09/13 ) : លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាបានប្រកាសប្រាប់កាលពីថ្ងៃសុក្រម្សិលមិញថារូបលោកបានធ្វើការទំនាក់ទំនងគ្នាជាមួយនឹងលោកប្រធានាធិបតីអ៊ីរ៉ង់តាមទូរស័ព្ទលើបញ្ហាកិច្ចខំប្រឹងប្រែងលើវិបត្តិនុយក្លេអ៊ែរ។
នៅក្នុងសេចក្តីថ្លែងសន្ទរកថាមួយដែលលោកអូបាម៉ាបានលើកឡើងថាកិច្ចពិភាក្សាគ្នារវាងមេដឹកនាំអាមេរិកនិងអ៊ីរ៉ង់តាមរយៈទូរស័ព្ទនេះជាលើកតំបូងក្នុងប្រវត្តិសាស្ត្រជាង 30 ឆ្នាំមកហើយគិតចាប់ពីឆ្នាំ 1979 ដែលបដិវត្ដអ៊ីស្លាមបានគ្របដណ្តប់ប្រទេសមួយនេះ។លោកអូបាម៉ាកក៏បញ្ជាក់ផងដែរពីការសន្ទនាគ្នាលើកនេះដែលបានបង្ហាញពីសញ្ញានៃដំណោះស្រាយដ៏ធំទូលាយមួយហើយលោកនឹងមេដឹកនាំអ៊ីរ៉ង់បានសន្យាឲ្យក្រុមការងារដែលកំពុងមានភារកិច្ចលើបញ្ហានុយក្លេអ៊ែរបន្តកិច្ចការរបស់ខ្លួនជាមួយនឹងប្រទេសដទៃទៀតដើម្បីឈានទៅដល់ការសម្រេចចិត្តរួមគ្នាមួយលើបញ្ហាអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់៕
ព័ត៌មានជាតិ
មតិយោបល់