ព័ត៌មានជាតិ

ដី​នៅ​ភព​ព្រះ​អង្គារ​មាន​ជាតិ​ទឹក 2% ជា​ការ​រក​ឃើញ​ថ្មី​របស់ NASA

​ក្រោយ​ការ​ចំណាយពេល​អស់​រយៈ​ពេល​មួយ​ឆ្នាំ​របស់​ម៉ាស៊ីន​រុករក​ភព​ព្រះ​អង្គារ​របស់​អង្គការ​ណា​សា​ទើបតែ​មក​ដល់​នៅ​ខែកញ្ញា​នេះ​គេ​បាន​ប្រកាសថា​ខ្លួន​បាន​រកឃើញ​នូវ​ភស្តុតាង​ថ្មី​ដែល​បង្ហាញ​ថា​ដី​ដែល​នៅ​លើ​ភព​ក្រហម​មួយ​នេះ​មាន​ជាតិ​ទឹក​ដល់​ទៅ 2% ។​
mars-curiosity-rover-water
​អង្គការ​ណា​សាបាន​វិភាគ​ថា​នោះ​ជា​លទ្ធផល​ថ្មី​មួយ​ដែល​ប្រសិនបើជា​ក្រុម​អាកាសយានិក​នឹង​ទៅ​ដល់​ភព​មួយ​នេះ​ពួកគេ​អាច​ប្រើប្រាស់​វិធី​មួយ​ក្នុងការ​ទាញ​យក​ទឹក​ប្រហែលជា 1 លីត្រ​ពី​ដី 1 ម៉ែត្រគូប​របស់​ភព​ព្រះ​អង្គារ​ហើយ​បន្ថែម​ពីលើ​នេះ​ភស្តុតាង​អាចឲ្យ​គេ​បញ្ជាក់​បានថា​នៅពេលដែល​ដី​នៅ​ភព​នេះ​ត្រូវ​កំដៅ​ក្នុង​កម្រិត​ណា​មួយ​វា​នឹង​អាច​ធ្វើ​ប្រតិកម្ម​បញ្ជេញ​ជាតិ​កាបូន​ឌីអុកស៊ីឌ​ជាតិ​អុកស៊ី​សែននិង​ជាតិ​ផូស្វ័រ​ផងដែរ​។​
​នេះ​ជា​ការស្រាវជ្រាវ​ដ៏​មាន​ប្រយោជន៍​និង​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ផែនការ​នៃ​ការ​យក​មនុស្ស​ប្រមាណ 200,000 ដើម្បី​ទៅ​ធ្វើ​ការសាកល្បង​រស់នៅ​លើ​ភព​ព្រះ​អង្គារ​៕​

មតិយោបល់