ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Brad Pitt ត្រូវ​អ្នកកាសែត​ឡប់ៗ​សញ្ជាតិ​អ៊ុយ​ក្រែន​វា​យ​មុខ​កាលពី​ល្ងាច​មិញ

​នៅក្នុង​ព្រឹត្តិការណ៍​ខ្សែភាពយន្ត “Malecifent” គូស្នេហ៍​តារា​ពិភពលោក Angelina Jolie និង Brad Pitt បាន​ក្លាយជា​ចំណុចកណ្តាល​នៃ​ការយកចិត្តទុកដាក់​ពី​អ្នកគាំទ្រ​។​

​កាល​ពី​ល្ងាចម្សិលមិញ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នា ២០១៥ គូស្នេហ៍ Angelina Jolie និង Brad Pitt បាន​ចូលរួម​ផ្សព្វផ្សាយ​ខ្សែភាពយន្ត “Malecifent” របស់ខ្លួន នៅ រោងកុន El Capitan ក្នុង​ក្រុង ហូ​លី​វ៉ូ​ត ។ មុខ​កាណុង​កាម៉េរ៉ា​អ្នកកាសែត គូ​ន​ស្នេហ៍​នេះ មើល​ទៅ​ពិត​ជា​ពន្លឺ​ចែង​ចាំង និង​ទាក់ទាញ ថត​ពី​អ្នកកាសែត ។ ក្នុងនោះ​នាង Angelina Jolie តែងតែ​រក្សា​នូវ​ស្នាមញញឹម ។​

​ក៏​ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ កម្មវិធី​ផ្សព្វផ្សាយ​រឿង​នេះ​ក្លាយជា​ចំណុច​អាក្រក់​បន្តិច​នោះ ខណៈ​ដែល​អ្នកកាសែត​សញ្ជាតិ​អ៊ុយ​ក្រែន​ម្នាក់ បាន​ព្យាយាម​ប្រើ​ពាក្យអសុរស និង​រំខាន់​ដោយ​វាយ​មុខ Brad Pitt មុន​នឹង​សន្ថិសុខ​ការពារ​ខ្លួន​របស់គា​ត់ បាន​ចាប់​អ្នកកាសែត​រូបនោះ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នកកាសែត Vitalii Sediuk នេះ​មិនមែន​ជា​លើក​ទី ១ ដែល​យារ​យី ដល់​តារា ដែល​កន្លងមក ដោយ​ចូល​ក្រោម​រ៉ូ​បនាង America Ferrara នៅក្នុង​ព្រឹត្តិ​ក្រារណ៍ Cannes កាលពី​ថ្ងៃ​ទី ១៧ ខែ ឧសភា កន្លងទៅនេះ​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/BradPitt5_zps78db2b37.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/BradPitt4_zps704303cc.png
https://i1272.photobucket.com/albums/y389/domneng/4%20Kill/BradPitt1_zps8e665cea.png
https://i1272.photobucket.com/albums/y389/domneng/4%20Kill/BradPitt2_zpsc1210702.png
https://i1272.photobucket.com/albums/y389/domneng/4%20Kill/BradPitt3_zps624b1970.png
https://i1272.photobucket.com/albums/y389/domneng/4%20Kill/BradPitt6_zps4a5e1b12.png

មតិយោបល់