បាត់ដំបងៈ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១០និង០០នាទីយប់ អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឯក ម៉ង់ស៊ី មេបញ្ជាការវរ សេនាតូចនគរបាល ការពារព្រំដែនគោកលេខ៨១៩ បានដឹក នាំកម្លាំងអន្តរាគមន៍ចុះបង្រាបមុខ សញ្ញានាំចេញដោយមិនស្របច្បាប់ចំនួន ០២ករណីនៅក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលពួកគាត់ប៉ុនប៉ងលួចឆ្លងដែនចូលទៅកាន់ប្រទេសថៃ ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនគរ បាលឃាត់មនុស្សចំនួន ១៧នាក់ ស្រី្តចំនួន ០៥នាក់ ដែលក្នុងនោះមានមុខសញ្ញាជាមេខ្យល់ចំនួន ០៣នាក់ផង។
ក្រោយការឃាត់ខ្លួននៅពេលនេះសមត្ថកិច្ចនគរបាលបាន បញ្ជូនពួកគាត់ទៅសមត្ថកិច្ចនគរបាលស្រុកកំរៀង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
មតិយោបល់