ព័ត៌មានជាតិ

Beats ទិញ​ភាគហ៊ុន​ពី HTC វិញ​

នៅពេលនេះ ពាក្យ​ចចាមអារ៉ាម​ដែល​បាន​និយាយថា ក្រុមហ៊ុន Beats Electronics គ្រោង​ទិញ​ភាគហ៊ុន​ដែល​នៅ​សល់​ពី​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​តៃវ៉ាន់ HTC វិញ បាន​ក្លាយជា​ការពិត​។​

​យោង​តាម​សារព័ត៌មាន Phone Arena បានឲ្យដឹងថា ក្រុមហ៊ុន HTC និង Beats បាន​លក់​ព្រម​លើ​កិច្ចព្រមព្រៀង​ទិញ​-​លក់​ភាគហ៊ុន​ចំនួន ២៥​ភាគរយ ក្នុងតម្លៃ ២៦៥​លាន​ដុល្លារ​អាមេរិក​។​

​កាលពី​ខែ​សីហា ឆ្នាំ ២០១០ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​តៃវ៉ាន់​មួយ​នេះ បាន​ទិញ​ភាគហ៊ុន​របស់ Beats ចំនួន ៥០,១​ភាគរយ ដែល​ជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ នៅ​ក្នុង​តម្លៃ ៣០៩​ដុល្លារ​អាមេរិក​ប៉ុន្តែ​ក្រោយមក តារាចម្រៀង​រ៉េ​ប Dr Dre និង​ផលិតករ Jimmy Lovine ដែល​ជា​ស្ថាបនិក ក្រុមហ៊ុន​ផលិត​កាស​មួយ​នេះ បាន​ទិញ​ភាគហ៊ុន​ចំនួន ២៥​ភាគរយ​មក​វិញ​នៅ​ក្នុង​តម្លៃ ១៥០​លាន​ដុល្លារ​អាមេរិក ដូច្នេះ HTC នៅសល់​ត្រឹមតែ ២៥,១​ភាគរយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា Beats ជា​ក្រុមហ៊ុន​ផលិត​កាស​ត្រចៀក ដែល​ទទួលបាន​អាជ្ញប័​ណ្ណ​បច្ចេកវិទ្យា​តន្ត្រី ដោយ​វា​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០០៦ ដោយ តារាចម្រៀង​រ៉េ​ប Dr Dre និង​ផលិតករ Jimmy Lovine៕

beats

មតិយោបល់