យោងតាមប្រភពព័ត៌បរទេសដែលចុះផ្សាយនៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ ២០១៣ បានឲ្យដឹងថា បុរសវ័យ ២៧ឆ្នាំមានម្នាក់ឈ្មោះ Martin Hube បានបើករថយន្តម៉ាក Citroen របស់ខ្លួនតាមផ្លូវរថភ្លើងក្រោមដី ត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីមានហេតុការណ៍កើតឡើង។
លោក MartinHube បានបើករថយន្តតាមបណ្តោយផ្លូវរភ្លើងរហូតដល់ច្រកចូលផ្លូវក្រោមដី ប៉ុន្តែគាត់នៅតែបន្តបើទៅទៀតទោះបីឃើញស្ថានីយ៍រថភ្លើងក្រោមដីក៏ដោយ។
ផ្លូវរថភ្លើងមួយខ្សែដែល Martin Hube បើកបរគឺស្ថិតនៅក្នុងតំបន់ Bochum ប្រទេសអាល្លឺម៉ង់ តែសំណាងល្អនៅយប់នោះរថភ្លើងទាំងអស់ត្រូវបានឈប់សម្រាក ពុំដូច្នោះទេ លោក Hartin Hube មិនដឹងទៅជាយ៉ាងណានោះទេ។
ប៉ូលិសបានរកឃើញថាគាត់មានកំហុសឆ្គងចំនួនបីលើកក្នុងការបើកបរដោយសេពគ្រឿងស្រវឹង ហើយកំហុសទាំងនោះត្រូវបានលើកលែង ប៉ុន្តែក្រុមប៉ូលិសបានរឹបអូសយកប័ណ្ណបើកបររបស់គាត់ទុក។
លោក Martin Hube នឹងត្រូវប្រឈមមុខនឹងការពិន័យយ៉ាងធ្ងន់ធ្ងរលើករណីដែលបើកបរដោយសេពគ្រឿងប្រសវឹង៕
មតិយោបល់