កាលពីសប្ដាហ៍មុននេះ មានឆ្កែមួយក្បាលបានរារាំងក្មេងតូចដែលទើបនឹងចេញវា មិនឲ្យចូលទៅក្នុងសមុទ្រ ខណៈដែល អាណាព្យាបាលក្មេងនោះភ្លេចខ្លួន។
ហេតុការណ៍នោះបានកើតឡើងនៅក្នុងតំបន់ឆ្នេរសមុទ្រ Kabak Bay នៅភាគនិរតីនៃប្រទេសតួកគី ដោយបានធ្វើឲ្យបណ្ដាលអ្នកលេងអ៊ីនធើណែតមានការភ្ញាក់ផ្អើល និងស្ងើចសរសើរទៅលើភាពឆ្លាតវៃរបស់ឆ្កែនោះ និងបានស្ដីបន្ទោសទៅលើអាណាព្យាបាលដែលធ្វើប្រហេស។
នេះជាការដាស់តឿនមួយសម្រាប់អាណាព្យាបាលគ្រប់រូប គួរណាស់តែយកចិត្តទុកលើក្មេងតូចបន្ដិច មិនថានៅកន្លែងណានោះទេ ព្រោះថាវាអាចបណ្ដាលឲ្យក្មេងមានគ្រោះថ្នាក់ និងមានវិប្បដិសារីដល់ខ្លួនឯង៕
មតិយោបល់