អតីតអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិហុល្លង់ លោក Louis van Gaal បានបង្ហើបឲ្យដឹងពីអារម្មណ៍ខ្លួនថា លោកកំពុងអល់អែក បន្ទាប់ពីគាត់ត្រូវបានគេដាក់ឈ្មោះឲ្យឈរ ជាគ្រូបង្វឹកល្អរបស់ហុល្លង់ ប្រចាំឆ្នាំកាលពីថ្ងៃអង្គារ ។
គ្រូបង្វឹក ៦៣ ឆ្នាំនេះបានដឹកនាំក្រុមហុល្លង់ ដោយដណ្តើមបានតណែងលេខ ៣ ក្នុងព្រឹត្តិការណ៍ 2014 World Cup ដែលធ្វើឡើងនៅក្នុងប្រទេសប្រេស៊ីល មុនមកដឹកនាំក្រុមបិសាចក្រហមលើទឹកដី Old Trafford ក្នុងរដូវកាល ២០១៤ – ២០១៥ ។
នៅក្នុងទីក្រុង Amsterdam ដែលជាកន្លែងប្រារព្ធឲ្យពាននេះ លោក Van Gaal បាននិយាយថា “ខ្ញុំឈរនៅទីនេះជាមួយនឹងអារម្មណ៍ចម្រុះ ដោយយើងបានបញ្ចប់នៅចំណាត់ថ្នាក់ទី ៣ ហើយការទទួលបានពាននេះដែរ ប្រហែលដោយសារតែ ខាង សារព័ត៌មាន ជួយផ្សព្វផ្សាយ”។
មតិយោបល់