ព័ត៌មានជាតិ

ប្រេ​ស៊ីល​រកឃើញតំ​បន់ប្រេ​ង​ថ្មី​នៅ​ភាគ​ឦសាន​

​ក្រុមហ៊ុន​ប្រេង​យក្ស​របស់​ប្រេ​ស៊ីល បាន​បញ្ជាក់​ឲ្យដឹង​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា មាន​តំបន់​ប្រេង​ឆៅ​ធំ​មួយ​ត្រូវបាន​រកឃើញ​នៅ​ភាគ​ឦសាន​នៃ​រដ្ឋ Sergipe​។​

​តំណាង​ក្រុមហ៊ុន Petrobras បានឲ្យដឹងថា តំបន់​ប្រេង​ឆៅ​ថ្មី​ដែល​ទើបនឹង​រកឃើញ​នោះ អាច​ផ្ដល់​ផល​ពាន់​លាន​បារ៉ែល​។

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Petrobras អ្នកស្រី Maria das Gracas Silva Foster បាន​និយាយថា តំបន់​ប្រេង​ឆៅ​ថ្មី​នេះ អាច​នឹង​ទាញយក​ផល​ដំបូង​នៅ​ក្នុង​ដើមឆ្នាំ ២០១៨ ដោយ​នៅ​ក្នុង​នោះ ផ្ដល់​បាន ១០០.០០០​បារ៉ែល​ក្នុង​មួយថ្ងៃ​៕

silva_foster

មតិយោបល់