ព័ត៌មានជាតិ

សិស្ស​វិទ្យាល័យ 47 នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​មួយ​នៅ​នី​ហ្សេ​រី​យ៉ា​

​ទីក្រុង Damaturu ( 29/09/13 ) : យ៉ាងហោចណាស់​ក៏​មាន​សិស្ស 47 នាក់​ដែរ​ដែល​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ហេតុការណ៍​វាយប្រហារ​មួយ​នៅក្នុង​សាលារៀន​មួយ​កន្លែង​នៅក្នុង​ភាគ​ឧត្តរ​នៃ​ប្រទេសនី​ហ្សេ​រី​យ៉ា​នៅក្នុង​រដ្ឋ Yobe ។​
APphoto_Nigeria Violence
​មកទល់​នឹង​ពេលនេះ​សាកសព​ដែល​បាន​រកឃើញ 47 នាក់​ដែល​ភាគច្រើន​សុទ្ធតែ​ជា​សិស្ស​ប្រុស​។​ហេតុការណ៍​នេះ​បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ពេញ​ប្រទេស​និង​បាន​ធ្វើ​ឲ្យ​សិស្ស​និង​ឪពុកម្តាយ​មាន​ការបារម្ភ​ពី​ការ​ដែល​អាច​កើតមាន​នូវ​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​ម្តងទៀត​។​

​ជនសង្ស័យ​ដែល​ត្រូវបាន​គេ​ជឿជាក់​ថា​សមាជិក​ក្រុម​ភេ​វរ​កម្ម Boko Haram ដែល​ទើបនឹង​បាន​ដោះលែង​កាលពី​ថ្ងៃអាទិត្យ​បាន​បើក​ការវាយប្រហារ​ដោយ​ការបាញ់រះ​ទៅ​លើ​សិស្ស​ហើយ​គេ​បាន​ប្រើប្រាស់​ឡានពេទ្យ​ក្នុងការ​គេចខ្លួន​ដែល​សមត្ថកិច្ច​កំពុង​បន្ត​ការ​តាម​ចាប់​នៅឡើយ​។​
​គួរបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី 26 កក្កដា​កន្លង​ទៅ​ថ្មីៗ​ក៏​មាន​ហេតុការណ៍​បាញ់ប្រហារ​ដូចគ្នា​នេះ​ហើយ​បានសម្លាប់​សិស្ស​និង​គ្រូ​បង្រៀន​ប្រមាណ 29 នាក់​ផង​ដែរ​នៅ​នឹង​សាលារៀន​និង​ដោយ​ក្រុម​ភេ​វរ​កម្មនេះ​ដដែល​៕​

មតិយោបល់