ព័ត៌មានជាតិ

យុវជនម្នាក់ លេបថ្នាំសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

រតនគិរីៈ យុវជនម្នាក់បានសម្រេច លេបថ្នាំសរសៃប្រសាទលើសកម្រិត ដែលបណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ១០និង១៥នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា សាកសពជនរងគ្រោះ មានឈ្មោះ ផុន ប៊ុនធឿន (ហៅពៅ) អាយុ២០ឆ្នាំ បានលេបថ្នាំសសៃប្រសាទអស់២៩គ្រាប់ នៅផ្ទះបងប្អូនជីដូន មួយស្ថិតនៅភូមភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ។

បើតាមសម្តីពីម្តាយឈ្មោះ ចាន់ សុវណ្ណា អាយុ៤៤ឆ្នាំ បានឲ្យដឹងថា កូនទី៣របស់គាត់បានចាកចេញពីផ្ទះតាំងពីមុនភ្ជុំមកម្ល៉េះ ដោយបានទៅនៅផ្ទះបងជីដូនមួយ យូរថ្ងៃណាស់មកហើយ រួចក៏កើតមានហេតុការណ៍បែបនេះតែម្តង។ ក្រោយពីប្រទះឃើញជនរងគ្រោះបែបនេះ បងប្អូនបានប្រញាប់បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ តែជាអកុសល ជនរងគ្រោះបានស្លាប់បាត់ជីវិតទៅហើយ។

បច្ចុប្បន្នសពត្រូវបានឪពុកម្តាយយកមកធ្វើបុណ្យនៅផ្ទះក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីតាមប្រពៃណី៕

លេបថ្នាំសម្លាប់ខ្លួនលេបថ្នាំសម្លាប់ខ្លួនលេបថ្នាំសម្លាប់ខ្លួនលេបថ្នាំសម្លាប់ខ្លួនលេបថ្នាំសម្លាប់ខ្លួន

មតិយោបល់