ព័ត៌មានជាតិ

តែខ្ញី​ ​ផ្ដល់​​អត្ថប្រយោជន៍​​អស្ចារ្យ​​ ៥​យ៉ាង​​​ដល់​​សុខភាព​

យើង​គ្រប់​គ្នា​ដឹង​ហើយ​ថា ខ្ញី​គឺ​ជា​រុក្ខ​ជាតិ​ម្យ៉ាង​ដែល​មាន​អត្តប្រយោជន៍​ច្រើន​ណាស់ដល់​សុខ​ភាព​ភាព។ ពេល​ខ្លះ​ខ្ញីជា​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ម្ហូប​អាហារ ហើយ​ពេល​ខ្លះ​ទៀត​ខ្ញី​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ឱសថ​សម្រាប់​ព្យា​បាល​ជំងឺ​ផ្សេងៗ​ទូទៅ​មួយ​ចំនួន ដូច​ជា ការ​ឈឺ​ក្រពះ, បញ្ហា​ដង្ហើម ឬការ​មក​រដូវ​ជាដើម។

ginger tea
០១) ព្យាបាលការឈឺក្រពះ
តែខ្ញីមាន​ប្រសិទ្ធិភាពខ្ពស់​​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ដោយ​សារ​ជំងឺក្រពះ និងជួយ​ធ្វើ​ឲ្យ​មាន​ស្ថេរ​ភាព​ថែម​ទៀត។ តែ​ប្រភេទ​នេះ​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ស្រូប​យក​សារ​ធាតុ​អាហារ​​ដូច្នេះ​វា​អាច​ជៀស​វាង​ការ​ឈឺ​ក្រពះ។

០២) ព្យាលបាលការក្អួតចង្អោរ
តែប្រភេទនេះអាចជួយបន្ធូរបន្តយសសៃប្រសាទ​នៅ​ពេល​ដែល​អ្នក​ឈឺចលនា ឬ​ចង្អោរ។ ផឹក​តែ​ខ្ញី​មុន​ពេល​ធ្វើ​ដំណើរ​អាច​បង្ការ​ការ​ក្អួត​ចង្អោរ និង​ការ​ឈឺក្បាល​ប្រកាំង។

០៣)​ បញ្ហាផ្លូវដង្ហើម
តែខ្ញីអាចជួយបន្ថយបញ្ហានៃការរលាកផ្លូវដង្ហើមដូចជា តឹង​ច្រមុះ និងផ្តា​សាយ។ ប្រភេទ​នៃ​តែ​ក្តៅ និង​ហឺរ​កាត់​បន្ថយ​មេរោគ​នៅ​ក្នុង​បំពង់​ខ្យ​ល់​របស់​អ្នក ដែល​ធ្វើ​ឲ្យ​ដង្ហើម​កាន់​តែ​ងាយ​ស្រួល។

០៤) ព្យាបាលការឈឺចាប់ពេលមករដូវ
ការផឹកតែខ្ញីក្តៅៗមួយពែង ត្រូវបានគេចាត់ទុកថាមាន​ប្រសិទ្ធិភាព​បំផុត​ក្នុង​ការ​កាត់​ប​​ន្ថយ​រោគ​សញ្ញា​នៃការ​មក​រដូវ។ នៅ​ពេល​ដែល​ផឹក​វា​ចូល​ទៅ​ក្នុង​ពោះ​វា​ធ្វើ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ថាកក់​ក្តៅ, រីករាយ, ផាសុខ​ភាព និងជួយ​បញ្ឍប់​ការ​ឈឺក្រពះ​ក្នុង​អំឡុង​ពេល​មាន​ការ​ឈឺចាប់​រមួល​ពេល​មក​រដូវ។

០៥) ឈាមរត់បានល្អ
តែខ្ញីអាចធ្វើឲ្យចរន្តឈាមដែលមានវីតាមីនសារធាតុរ៉ែ និង​អាស៊ីត​អាមីណូ។ នេះ​នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​សរសៃ​ឈាម​បេះ​ដង។ តែ​នេះ​ក៏​ជួយ​ការ​ពារ​បញ្ជី​នៃ​សារ​ធាតុ​ខ្លាញ់​ក្នុង​សសៃ​ឈាម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះ​ដូង៕

មតិយោបល់