ប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញ Samsung Galaxy S4 ពណ៌មាស ដែលធ្វើឲ្យអ្នកគាំទ្រ Apple និយាយថា Samsung ចម្លងតាម iPhone 5S ពណ៌មាស ប៉ុន្តែត្រូវបានក្រុមហ៊ុនវៃបកវិញយ៉ាងចាស់ដៃ។
កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ក្រុមហ៊ុន Samsung បានថ្លែងជាសាធារណៈថា ពណ៌មាសត្រូវបានខ្លួនប្រើនៅលើទូរស័ព្ទដៃតាំងពីឆ្នាំ ២០០៤ ពោលគឺតាំងពី iPhone មិនទាន់កើតមកម្ល៉េះ។
មួយវិញទៀត ក្រុមហ៊ុន Samsung Galaxy 4S ពណ៌មាសត្រូវបានប្រកាសបង្ហាញនៅក្នុងទឹកដីអារ៉ាប់រួមតាំងពីថ្ងៃទី២៧ខែសីហា ហើយចេញលក់នៅថ្ងៃទី០៨ខែកញ្ញា នៅមុនពេលដែល Apple បង្ហាញ iPhone 5S ជាផ្លូវការទៀត ដូច្នេះមានន័យថា Samsung មិនបានចម្លងតាម Apple នោះទេ មានតែ Apple ទេ ដែលចម្លងតាមខ្លួន។
បើទោះបីជាមានការអះអាងបែបនេះក្ដី ក៏ប្រិយមិត្ត និងអ្នកគាំទ្រ Apple មិនអស់ចិត្តហើយពោលថា Samsung ជាអ្នកចម្លងតាមដដែល៕
មតិយោបល់