Fast & Furious 7 ឬ Furious 7 ជាភាពយន្តថ្មីប្រចាំពាក់កណ្ដាលឆ្នាំ ២០១៥ ហើយក៏ជាភាពយន្តដែលរកប្រាក់ចំណូលបានខ្ពស់ផងដែរ ដោយសារតែសកម្មភាពនៃសាច់រឿងគឺពិតជាសាហាវ និងអស្ចារ្យ ស្ទើរតែមិនគួរឲ្យជឿ ព្រោះថាមានចំណុចមួយចំនួនមើលទៅកុហក់ និងបោកប្រាស់សុទ្ធ។
បន្ទាប់ពីភាពយន្តនេះត្រូវបានដាក់បញ្ចាំងនៅតាមរោងកុនអស់រយៈពេលជាច្រើនសប្ដាហ៍មក ក៏មានក្រុមអ្នកជំនាញបានបង្កើតវីដេអូមួយជាលក្ខណៈ ឌឺដល់រឿង Fast & Furious 7 ដោយបានបញ្ជាក់ថា បើសិនជាសកម្មភាពនៃការថតជាសាច់រឿងពិតមែននោះ វានឹមានលទ្ធផលដូចវីដេអូខាងក្រោយ។
គួរបញ្ជាក់ផងដែរថា Fast & Furious 7 បានចំណាយថវិកា ១៩០លានដុល្លារអាមេរិក សម្រាប់ការថត ហើយគិតត្រឹមពេលនេះ ទទួលបានប្រាក់ចំណូល ១,៤ពាន់លានដុល្លារអាមេរិក៕
មតិយោបល់