ព័ត៌មានជាតិ

អគ្គិភ័យឆេះពិដានបំផ្លាញសម្ភារៈអស់ជាច្រើន…

កំពង់ធំ: មានករណីអគ្គិភ័យឆេះពិដានផ្ទះ ស្ថិតនៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៣០នាទីយប់ ។

ម្ចាស់ផ្ទះឈ្មោះ វឿន សាវុធ ភេទស្រី អាយុ ៤៣ឆ្នាំ ផ្ទះទំហំ៦,៥មx១៤ម ផ្ទះធ្វើអំពីឈើលើថ្មក្រោម។
+ខូចខាត:
-ប្រាក់រៀលចំនួន៣៧៤០០០០រៀល
-ពូកធំចំនួន០២
-សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

ក្នុងហេតុការណ៍នេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ មិនបានចេញអន្តរាគមន៍នោះទេ ដោយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងប្រជាពលរដ្ឋបានជួយពន្លត់ទាន់ពេលវេលា៕

មតិយោបល់