យោងតាមប្រភពព័ត៌មាន Softpedia ដែលចុះផ្សាយកាលពីថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០១៣ ឲ្យដឹងថា លោកយាយអាយុ ១១១ ឆ្នាំម្នាក់មកពីតំបន់ Bridlington ក្នុងទីក្រុង Yorkshire នៃចក្រភពអង់គ្លេសបានអះអាងថារូបគាត់អាចរស់នៅបានយូរអង្វែងដោយសារការសេពគ្រឿងស្រវឹង នឹងទទួលទាន់ជាតិនីកូទីន។
លោកយាយ Dorothy Peel បានជក់បារីយ៉ាងច្រើននៅក្នុងជីវិតរបស់គាត់ ហើយគាត់បានផ្តាច់បារីរយៈពេល៨ឆ្នាំមកហើយ នៅពេលដែលគាត់មានអាយុ ១០៣ឆ្នាំដោយសារមានការព្រមានពីក្រុមគ្រូពេទ្យអំពីជំងឺរលាកទងសួតរបស់គាត់។
ភេសជ្ជៈសំណព្វរបស់លោកយាយ Dorothy គឺស្រាសាំប៉ាញពណ៌ផ្កាឈូក ដែលគាត់តែងតែផឹកនៅថ្ងៃបុណ្យណូអែល និងថ្ងៃចូលឆ្នាំថ្មី។ គាត់បានផឹកស្រាជារៀងរាល់ថ្ងៃ ក្នុងពេលព្រឹកគាត់ពិសាស្រាផ្លែសេរីអស់ប្រហែលជាកន្លះលីត្រ ពេលអាហារថ្ងៃត្រង់ពិសាស្រាដែលផ្សំចេញពីគ្រាប់កប្បាស និងពេលល្ងាចក្នុងកំឡុងពេលប្រហែលជាម៉ោង៧ គាត់ពិសាស្រាដែលផ្សំចេញពីមើមខ្ញីដបតូច ព្រមទាំងស្រា វីស្គី បន្តិចបន្តួច៕
មតិយោបល់