ទីក្រុងឆីកាហ្គោ ៖យោងតាមប្រភពព័ត៌មានទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ដែលចុះនៅថ្ងៃទី ៣០ ខែ កញ្ញា កន្លងទៅ បានឲ្យដឹងថា មនុស្ស 33 នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយហេតុការណ៍រថភ្លើងពីរបុកគ្នាកាលពីថ្ងៃច័ន្ទម្សិលមិញនៅត្រង់ស្ថានីយមួយកន្លែងស្ថិតនៅភាគពាយព្យនៃទីក្រុងឆីកាហ្គោ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ 8 ព្រឹកថ្ងៃច័ន្ទនៅពេលដែលរថភ្លើងមួយបានឈប់នៅក្នុងស្ថានីយ Harlem ជាមួយនឹងអ្នកដំណើរនិងបន្ទាប់មកក៏មានរថភ្លើងមួយទៀតដែលមិនមានអ្នកដំណើរបានធ្វើដំណើរនៅនឹងផ្លូវជាមួយគ្នាហើយបានបុកក្នុងទិសដៅបញ្ច្រាសទិសគ្នា។ភ្លាមៗស្ថានីយ Harlem បានបើកឲ្យដំណើរការវិញក្រោយបញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យរួចរាល់ហើយ៕
https://i1272.photobucket.com/albums/y389/domneng/Air/Chicago1_zps5545b665.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Chicago2_zps56f1cce1.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់