ព័ត៌មានជាតិ

ព្យុះ​ទី​ហ្វុង​ធ្វើឲ្យ​បាត់​ខ្លួន 74 នាក់​នៅ​ចិន​ខណៈដែល​ថៃ​និង​វៀតណាម​ត្រៀម​ខ្លួន​សម្រាប់​ទឹកជំនន់​បន្ថែមទៀត​

​ទីក្រុង​ប៉េកាំង​៖ យោង​តាម​កាសែត​រ៉​យ​ទ័របាន​ឲ្យដឹង​ថា​ទូក​នេសាទ​បី​របស់​ចិន​បាន​លេច​ក្រោយ​ព្យុះ​ទី​ហ្វុង​ហើយ​បាន​បណ្តាល​ឲ្យ​អ្នកនេសាទ​ដល់ទៅ 74 នាក់​បាត់​ខ្លួន​នៅ​ភាគខាងត្បូង​នៃ​សមុទ្រ​ចិន​នៅ​ខណៈ​ដែល​ប្រទេស​ថៃ​និង​វៀតណាម​កំពុង​ត្រៀមខ្លួន​ទទួល​ស្វាគមន៍​ភ្លៀង​និង​ទឹកជំនន់​ថ្មី​ថែម​ទៀត​។​

​ទូក​នេសាទ​របស់​ចិន​ត្រូវ​បាន​វាយប្រហារ​ដោយ​ព្យុះ​ទី​ហ្វុង​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ចម្ងាយ​ប្រមាណ 330 គីឡូ​ម៉ែត​ពី​កោះ​នៃ​ខេត្ត Hainan ៕​តែ​ទោះបីជា​យ៉ាងណាក្តី​ក្រុម​អ្នក​សង្គ្រោះ​បាន​ជួយ​ស្រង់​យក​ជនរងគ្រោះ​បាន 14 នាក់​។​

​ចំណែក​វៀតណាម​នឹង​ត្រូវ​គេ​ជឿជាក់​ថា​នឹង​ទទួល​ការវាយប្រហារ​សារ​ជា​ថ្មី​នូវ​ព្យុះ​ភ្លៀង​មុននឹង​វា​បន្ត​ទៅ​វាយប្រហារ​ប្រទេស​ថៃ​។​អជ្ញាធរ​ប្រទេស​ថៃ​បាន​ប្រកាស​អាសន្ន​សម្រាប់​ប្រជាពលរដ្ឋ​ខ្លួន​ដែល​ព្យុះភ្លៀង​មួយ​នឹង​អាច​វាយប្រហារ​ភាគ​ឧត្តរ​នៃ​ប្រទេស​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​គួរ​បញ្ជាក់​ផង​ដែរ​ថា​មាន​មនុស្ស​ប្រមាណ​ជា 22 នាក់​ហើយ​ដែល​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​នៅក្នុង​ប្រទេស​ថៃ​គិត​មក​ត្រឹម​ពេលនេះ​៕​
7HF7vaFv
ទស្សនាវីដេអូឃ្លិប ព្យុះទីហ្វូង បក់បោកលើប្រទេសចិនកាលពីខែ សីហា ដែលស្រដៀង​នឹង​អត្ថបទខាងលើដែរ ៖

មតិយោបល់