ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងចំពោះគណនីក្រុមហ្វេសប៊ុក ឈ្មោះថា “ព័ត៌មានពិតៗចេញពីក្រសួងសុខាភិបាល”

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមប្រកាសច្រានចោលទាំងស្រុងចំពោះគណនីក្រុមហ្វេសប៊ុកដែលមានឈ្មោះថា “ព័ត៌មានពិតៗចេញពីក្រសួងសុខាភិបាល”ដែលគណនីនេះបានយករូបលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ដាក់ក្នុងក្រុមនេះដែលមិនមែនជាក្រុមហ្វេសប៊ុករបស់លោកជំទាវ វេជ្ជបណ្ឌិត និងក្រសួងសុខាភិបាលឡើយ។

ការបង្កើតផេចហ្វេសប៊ុក បែបនេះនឹងធ្វើអោយមានការភ័ន្តច្រឡំហើយក្រសួងបានសុំអោយម្ចាស់ផេចហ្វេសប៊ុក នេះលុបចេញជាបន្ទាន់ និងសូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ជាធរមាន លើការក្លែងបន្លំផេចរបស់ក្រសួងសុខាភិបាលនេះផង៕

 

 

មតិយោបល់