សម្រាប់សាក់ថ្មីរបស់ Miley Cyrus យើងអាចនឹងនឹកស្មានមិនដល់ឡើយ ថាតារាសិចស៊ីចុងក្រោយរូបនេះ សាក់ត្រង់ណាឲ្យប្រាកដនោះ ។ ពិតជានឹកស្មានមិនដល់មែន សម្រាប់ អតីតតារា Disney រូបនេះ បានសាក់ ជាឈ្មោះទស្សនាវដ្តី “Rolling Stone” នៅលើបាតជើងរបស់នាងទាំងពីរ ខណៈដែលនាងបានបង្ហាញវត្តមានចុងក្រោយដោយស្រាតល្វែងខាងលើ ថតឲ្យទស្សនាវដ្តី Rolling Stone នេះតែម្តង។
ស្រីស្រស់ដែលថតស្រាតក្នុងបទចម្រៀង Wrecking ball រូបនេះបាននិយាយថា “សម្រាប់សាក់នេះវាមិនសូវជាអស្ចារ្យនោះទេ តែវាគ្រាន់តែចង់ចាំនូវអ្វីមួយ ដែលនាងបានបង្ហាញខ្លួនជាលើកដំបូង ដោយលក្ខណៈអាក្រាតតែប៉ុណ្ណោះ ហើយអ្វីដែលយើងធ្វើនោះវាពិតជាអស្ចារ្យណាស់ ហើយរំភើបណាស់ដែរសម្រាប់សាក់នេះ” ។
បញ្ជាក់ផងដែរថា Miley Cyrus ក្រោយពីបែកបាក់ស្នេហាជាមួយនឹងមិត្តប្រុស ដោយសារតែបទចម្រៀងខាងលើ នាងក៏កំពុងចចាមអារាមថា មានទំនាក់ទំនងស្នេហាជាមួយនឹង តារាចម្រៀង និងផលិតករ Mike WiLL Made-It ដែលជាអ្នកច្រៀងបទរួមគ្នាជាមួយនឹងនាងក្នុងបទក្រោមចំណងជើងថា ២៣ ៕
https://i1272.photobucket.com/albums/y389/domneng/Air/MileyCyrus2_zps22eaa4ff.jpg
https://i1272.photobucket.com/albums/y389/domneng/Air/MileyCyrus1_zps8f36144c.jpg
ទស្សនាវីដេអូចម្រៀង ដូចខាងក្រោមនេះ ៖
មតិយោបល់