ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់ និងឆក់កាបូប

ព្រះសីហនុ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ទី១ ករណីកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២៣:៥០នាទី មានប្រជាពលរដ្ឋបានទូរស័ព្ទមកតាមប្រព័ន្ធហត់ឡាញរាយការណ៍ថា នៅចំណុចម្ដុំផ្លូវLV ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ជនជនជាតិខ្មែរ​ ៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាក Honda dream ស៊េរីឆ្នាំ២០១១ ពណ៌ ខ្មៅ ស្លាកលេខ ភ្នំពេញ ១AW-០១៦៦ មកឈប់នៅមុខផ្ទះរបស់ប្រជាពលរដ្ឋ មានម្នាក់មានកាំភ្លើងខ្លី១ដើម។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ២នាក់ រីឯជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួន ក្នុងនោះចាប់យកវត្ថុតាងកាំភ្លើងខ្លី១ដើម(ប្រើហ្កាស)។ រីឯករណីទី២ គឺករណីឆក់កាបូបនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២០:០០នាទី នៅចំណុចម្ដុំផ្លូវជិតកាស៊ីកោះតាកៀវ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យជនជាតិខ្មែរ ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកHonda Dream ពណ៌ខ្មៅ មិនចាំស្លាកលេខ បានមកឈប់នៅក្បែរកន្លែងជនជាតិចិនកំពុងផឹកស៊ី ខណ:ពេលនោះសង្ស័យម្នាក់ចុះពីលើម៉ូតូទៅធ្វើសកម្មភាពឆក់កាបូប ជនជាតិចិនដែលកំពុងអង្គុយផឹកស៊ី ហើយជនជាតិចិនដេញតាមចាប់ តែត្រូវបានជនសង្ស័យទាំង ២នាក់ បើកម៉ូតូអូសជនរងគ្រោះប្រហែលជា១០ជាងម៉ែត្រ ហើយធ្លាក់ជនសង្ស័យម្នាក់ពីម៉ូតូ ភ្លាមៗនោះកម្លាំងជំនាញផែនការងារព្រហ្មទណ្ឌ ដែលបានជិះម៉ូតូល្បាតនៅក្បែរកន្លែងកើតហេតុ ក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ រីឯជនសង្ស័យម្នាក់ទៀត បានបើកម៉ូតូរត់គេចខ្លួនបាត់ទៅ។

ករណីទាំង២ខាងលើ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តនីតិវិធី។

មតិយោបល់