អាមេរិក៖ក្រោយការប្រកាសបិទដំណើរការរដ្ឋាភិបាលអាមេរិករយៈពេល 14 ថ្ងៃកាលពីថ្ងៃម្សិលមិញនេះបានធ្វើឲ្យមានការសម្រេចចិត្តផ្អាកដំណើរការនៃសួនឧទ្យានជាតិរបស់ខ្លួនផងដែរហើយវាបានធ្វើឲ្យប៉ះពាល់ជាប្រព័ន្ធដោយប្រយោលដល់តំបន់ 401 កន្លែងក្នុងទំហំដីប្រមាណជា 84 លានហិកតា។
ការបិទផ្លូវនិងបិទដំណើរទស្សនកិច្ចនានាដែលមាននៅក្នុងសួនឧទ្យានជាតិ Yellowstone និងការប្រកាសឲ្យអ្នកទេសចរណ៍ដែលធ្វើការស្នាក់នៅពេលយប់នៅក្នុងឧទ្យាននេះត្រូវប្រញាប់ចាកចេញពីតំបន់ក្នុងរយៈពេលក្រោម 48 ម៉ោង។ឧទ្យានជាតិ Yellowstone ជាឧទ្យានជាតិទី 1 របស់អាមេរិកនិងជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍បំផុតត្រូវបានប្រកាសនិងបិទទ្វារច្រកចេញចូលនានាតាំងពីព្រឹកថ្ងៃអង្គារហើយខ្លួនបានប្រកាសប្រាប់ដល់អ្នកទស្សនកិច្ចព្យាយាមស្វែងរកទីកន្លែងស្នាក់នៅបណ្តោះអាសន្ននៅតំបន់ដែលជិតបំផុត។ឧទ្យានជាតិ Yellowstone ជាកន្លែងទេសចរណ៍ដែលទទួលបានចំណូលច្រើនបំផុតហើយសណ្ឋាគារនិងទីកន្លែងជាច្រើនត្រូវបានទទួលស្វាគមន៍ភ្ញៀវយ៉ាងច្រើនក្នុងមួយថ្ងៃ។
លោក Ted Blair ជាម្ចាស់សណ្ឋាគារ 6 ទៅ 7 កន្លែងដែលមានទីតាំងនៅក្នុងតំបន់នោះបាននិយាយថាគាត់បានទទួលការផ្អាកដំណើរទស្សនៈកិច្ចតាមម៉ូតូដែលត្រូវបានគម្រោងប្រហែលជា 40 ទៅ 50 នាក់ហើយក្នុងនោះមួយនាក់នឹងត្រូវចំណាយពី 6000 ទៅ 7000 ដុល្លារក្នុងម៉ូតូមួយ។នេះជាការបាត់បង់ចំណូលយ៉ាងច្រើនសម្រាប់អ្នកដែលធ្វើការនិងពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ក្នុងតំបន់នេះ៕
https://i1272.photobucket.com/albums/y389/domneng/Air/Park3_zps59195d50.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Park1_zpsfe1e39fe.jpg
https://i1272.photobucket.com/albums/y389/domneng/Air/Park2_zps0b6234f9.jpg
មតិយោបល់