មណ្ឌមគិរីៈ យោងផេកលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រាប់ឲ្យដឹងថា ចាប់ពីពេលបើកយុទ្ធនាការទ្រង់ទ្រាយធំ និងការដាក់ចេញនូវវិធានការតឹងរឹង កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងជំនាញពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បានចាប់ខ្លួនជនសង្ស័យ៤នាក់ បញ្ជូននៅតុលាការ និងពេលនេះ ជនសង្ស័យ៤នាក់ទៀត ដែលគេចខ្លួន កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវរកឱ្យឃើញ និងចាប់ខ្លួនតាមអំណាចដីកាបញ្ជា ឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។
ការបំផ្លាញចោលវត្ថុតាងដែលជាមធ្យោបាយដឹកជញ្ជូននោះ នៅតែបន្តអនុវត្តយ៉ាងក្តៅគគុក។ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជាតឹងរឹង មិនអត់ឱនចំពោះបុគ្គល ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើទេ ត្រូវតែអនុវត្តច្បាប់ដាច់ខាត។
គណៈកម្មការជាតិ សូមអំពាវនាវរួមគ្នាថែរក្សាធនធានធម្មជាតិ ដើម្បីទាំងគ្នា និងពិភពលោកយើង៕
មតិយោបល់