នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៣ គហទំព័រ Softpedia បានឲ្យដឹងថា សួនសត្វម៉ៃអាមីបានស្វាគមន៍ការចាប់កំណើតរបស់កូនតោបីក្បាលកាលពីសប្តាហ៍មុន។
អ្នកថែរក្សាសួនសត្វនិយាយថាកូនតោទាំងបីក្បាលនេះមានសុខភាពល្អជាធម្មតាទេ ហើយមានទម្ងន់ចាប់ពី ១,៦៣ គីឡូក្រាម ទៅ ១,៧៥ គីឡូក្រាមនៅពេលដែលកើតមភ្លាម ក្នុងចំណោមកូនសត្វទាំងបីនេះមានញីតែមួយក្បាលទេ ដែលនឹងត្រូវបង្ហាញជាសារធារណៈនៅពេលដែលវាមានអាយុ ៣ ខែ។ តាមប្រភពដដែលបន្តទៀតថា មេរបស់កូនតោទាំងបីក្បាលនេះឈ្មោះ Kashifa ចំណែកឯកូនតូចទាំងបីនេះក៏ត្រូវបានគេដាក់ឈ្មោះឲ្យដែរ គឺកូនញីឈ្មោះ Asha ព្រមទាំងកូនឈ្មោលទាំងពីរក្បាលមួយឈ្មោះ Jabari នឹងមួយទៀតឈ្មោះ Kwame ។ប៉ុន្តែនៅក្នុងពេលឥឡូវនេះអ្នកថែរក្សាសួនសត្វមិនដឹងច្បាស់ថាតោឈ្មោលមួយណាជាបារបស់កូនទាំងបីនេះនៅឡើយ៕
ព័ត៌មានជាតិ
មតិយោបល់