ព័ត៌មានជាតិ

iPhone 6 នឹង​ចេញ​លក់​នៅ​ពាក់កណ្ដាល​ខែ​កញ្ញា​

​ខណៈពេល​ដែល​អតិថិជន​របស់ Apple កំពុងតែ​ទន្ទឹង​រងចាំ​វត្តមាន iPhone 6 នោះ ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ចល័ត​អាល្លឺម៉ង់ Deutsche Telekom ត្រូវបាន​រាយការណ៍​ថា បាន​ប្រាប់​ទៅកាន់​បុគ្គលិក Call Center របស់ខ្លួន ឲ្យ​ជូនដំណឹង​ដល់​អតិថិជន​របស់​ខ្លួន​ថា នៅ​ពាក់កណ្ដាល​ខែ​កញ្ញា​នេះ iPhone 6 នឹង​មកដល់​។​

​សារព័ត៌មាន Apple Insider បានឲ្យដឹងថា ក្រុមហ៊ុន Deutsche Telekom បាន​ប្រាប់​ទៅកាន់ អតិថិជន​របស់​ខ្លួន​ថា iPhone 6 នឹង​មកដល់​នៅ​ថ្ងៃ​ទី​១៩​ខែ​កញ្ញា ហើយ​ខ្លួន​នឹង​ផ្ដល់ជូន​សេវាកម្ម​ពិសេស​នៅ​ថ្ងៃ​មក​ដល់​ផង​ដែរ​។​
​កាលពី​ឆ្នាំ ២០១៣ ក្រុមហ៊ុន Apple បាន​ចេញ​លក់ iPhone 5S និង iPhone 5C នៅ​ថ្ងៃ​ទី​២០​ខែ​កញ្ញា ហើយ​កាលពី​ឆ្នាំ ២០១២ ក្រុមហ៊ុន​មួយ​នេះ​បាន​ចេញ​លក់ iPhone 5 នៅ​ថ្ងៃ​ទី​២១​ខែ​កញ្ញា​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/9040-496-mockups-140423-l_zps69f6f6a4.png

មតិយោបល់