ព័ត៌មានជាតិ

មនុស្ស​ស្លាប់ 13 នាក់​នៅ​មិចស៊ិចកូ​ដោយសាររ​ថយ​ន្ត​ប្រភេទ​ឡើង​ភ្នំ​បើក​កិន​ពី​លើ​

ទីក្រុង​មិចស៊ិចកូ (06/10/13) : យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន មនុស្ស​យ៉ាង​ហោច​ណាស់ 13 នាក់​ត្រូវបាន​ស្លាប់​និង 70 នាក់​ទៀត​រងរបួស​ក្រោយ​ហេតុការណ៍​មួយ​ដែល​រថយន្ត​ប្រភេទ​ឡើង​ភ្នំ​មួយ​គ្រឿង​បើក​ជ្រុល​ទៅបុក​ទស្សនិកជន​ដែល​កំពុង​ឈរ​ប្រមូលផ្តុំ​គ្នា​ទស្សនា​ការតាំង​ពិ​ពរណ៍​អាកាស​នៅក្នុង​រដ្ឋ Chihuahua របស់​ប្រទេស​មិចស៊ិចកូ​កាលពី​ថ្ងៃ​ល្ងាច​ថ្ងៃ​សៅរ៍​។​

​សារព័ត៌​ត​មាន​ក្នុង​ស្រុក​បាន​និយាយថា​អ្នកបើកបរ​បាន​បាត់បង់​ម្ចាស់ការ​ក្នុង​ការបើកបរ​ហើយក៏​រេ​ចង្កូត​ទៅបុក​ហ្វូងមនុស្ស​ជាច្រើន​នាក់​ដែល​កំពុង​ទស្សនា​ការតាំង​ពិ​ពរណ៍​អាកាស​ដោយ​បាន​បន្សល់​ម​នុស្ស 13 នាក់​ស្លាប់​ដែល​9​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ហេតុការណ៍​នោះ​ហើយ 4 នាក់​ទៀត​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​មក​ដល់​ម​ន្ទីរ​ពេទ្យ​។​

​ភ្លាមៗ​អ្នកបើកបរ​ត្រូវបាន​ចាប់ខ្លួន​ហើយ​ការស៊ើបអង្កេត​ក៏​ត្រុវបាន​គេ​ធ្វើឡើង​ដោយ​អ្នកតំណាង​នាំពាក្យ​ឲ្យ​រដ្ឋ Chihuahau បាន​និយាយ​ថា​បញ្ហា​ជា​ចំបង​ដែល​យើង​បាន​រកឃើញ​តំបូង​គឺ​បញ្ហា​មេកា​និក​ព្រោះ​ថា​គេ​បាន​រកឃើញ​ថា​ឈ្នាន់​ល្បឿន​ត្រូវ​បាន​ជាប់គាំង​៕​
https://i1272.photobucket.com/albums/y389/domneng/AOS%20Ocean%20Dome/Mexico5_zps02f53263.jpg
https://i1272.photobucket.com/albums/y389/domneng/AOS%20Ocean%20Dome/Mexico4_zps1763d63e.jpg
https://i1272.photobucket.com/albums/y389/domneng/AOS%20Ocean%20Dome/Mexico2_zpsc28e02fe.jpg
https://i1272.photobucket.com/albums/y389/domneng/AOS%20Ocean%20Dome/Mexico6_zps7b4291c7.jpg
https://i1272.photobucket.com/albums/y389/domneng/AOS%20Ocean%20Dome/Mexico3_zpsfefb6b28.jpg
https://i1272.photobucket.com/albums/y389/domneng/AOS%20Ocean%20Dome/Mexico1_zps52d43a24.jpg
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់