ព័ត៌មានជាតិ

អាសូរណាស់!! យុវជនម្នាក់ស្លាប់ភា្លមៗ បន្ទាប់ពីត្រូវរថយន្តលុចស៊ីសបុក

សៀមរាប: កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២០និង០៩នាទី មានករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តនិងម៉ូតូ
ចំណុចមុខផ្លូវចូលសាលាស្រុកផ្លូវជាតិលេខ៦ ភូមិគោកថ្មី ឃុំពួកស្រុកពួក ខេត្តសៀមរាប។

រថយន្តបង្កម៉ាក LEXUS-RX300 ព៌ណសឆ្នាំ1999 ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-9817 បើកបរដោយឈ្មោះ រុន ពិសា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅក្រុងប៉ោយប៉ែត ស្រុកកំណើតនៅភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តកំពង់ចាម បើកពីកើតទៅលិច ត្រូវ
បានបុកម៉ូតូC125 ឆ្នាំ២០១៨ ពាក់ស្លាកលេខ សៀមរាប 1AB-5880 បើកបរដោយឈ្មោះ ពុត រុន ភេទប្រុស អាយុ ២៤ឆ្នាំ (ស្លាប់) មុខរបរ លក់ដូរស្នាក់នៅ ភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បើកពីលិចទៅកើត។

មូលហេតុ៖ ម៉ូតូបើកបរមិនប្រកាន់ស្តាំ
បញ្ជាក់៖ រថយន្តបើកគេចខ្លួននិងឃាត់បាននៅឃុំព្រៃជ្រូក

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់