ព័ត៌មានជាតិ

រថយន្ត Grand i10 របស់ Hyundai តម្លៃ ជិត ៧​ពាន់​ដុល្លារ រំពឹង​វាយលុក​ទីផ្សារ​ឥណ្ឌា​

​កាលពី​ខែ កញ្ញា​កន្លងមក​នេះ​ក្រុមហ៊ុន រថយន្ត Hyundai បាន​បើក​ដំណើរការ​បង្ហាញ​រថយន្ត​ថ្មី​របស់​ខ្លួន Grand i10 ដែល​ជា​រថយន្ត​មាន​គូទ​លយ​ចេញ​ធំ ក្នុងនោះ​មាន i10 និង i20 ។​
Grand i10 ត្រូវបាន​ចេញ​តម្លៃ​លក់​នៅលើ​ទីផ្សារ ក្នុងតម្លៃ 4.29 សែន​រ៉ូ​ពី ដែល​ស្មើ​និង 6.984 ដុល្លារ ឬ​អាច​ដល់​ទៅ ៩ ពាន់​ដុល្លារ ។ ដោយឡែក​សម្រាប់​ម៉ាស៊ីន​រថយន្ត Grand i10 របស់ ក្រុមហ៊ុន Hyundai ប្រើប្រាស់​ម៉ាស៊ីន Kappa ។​

​ជាមួយនឹង​ការ​រចនា​ឡើង​ដោយ​ប្រព័ន្ធ​ហ្វ្រាំង និង​រូបរាង​ឥតខ្ជោះ ដែល​ធ្វើឲ្យ​រថយន្ត​មួយ​នេះ​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍ នៅលើ​ទីផ្សារ​ពិភពលោក ជាពិសេស​ក្នុង​ប្រទេស​ឥណ្ឌា​តែម្តង ដែល​កំពុង​រំពឹងថា និង​អាច​វាយលុក​ទីផ្សារ​ក្នុង​ប្រទេស​ឥណ្ឌា​នាពេល​ដ៏​ខ្លី​ខាងមុខ ។ នេះ​បើ​តាម​សម្តី​របស់ នាយក និង​ជា​ប្រធាន​ប្រតិបត្តិ B S Seo បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន ។​
​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​សម្រាប់ Grand i10 របស់ ក្រុមហ៊ុន រថយន្ត Hyundai អាច​នឹង​ឈាន​មុខ ដណ្តើម​ទីផ្សារ Maruti Suzuki របស់​ឥណ្ឌា​ផងដែរ​៕
https://i1272.photobucket.com/albums/y389/domneng/AOS%20Ocean%20Dome/Hyundai3_zps8faf6f96.jpg
https://i1272.photobucket.com/albums/y389/domneng/AOS%20Ocean%20Dome/Hyundai4_zpsbd6f7125.jpg
https://i1272.photobucket.com/albums/y389/domneng/AOS%20Ocean%20Dome/Hyundai1_zps37ea8b60.jpg
https://i1272.photobucket.com/albums/y389/domneng/AOS%20Ocean%20Dome/Hyundai5_zps32ed35ab.jpg
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖

មតិយោបល់